• 2021-01-19 06:33:20
  • ព័ត៌មាន

ហេតុផល៥ ដែលអាជីវកម្មខ្នាតតូចត្រូវការជំនួយពីអ្នកព័ត៌មានវិទ្យាជាចាំបាច់

  • 2021-01-19 06:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះអាជីវកម្មខ្នាតធំ ពួកគេមានអ្នកជំនាញព័ត៌មានវិទ្យាជាច្រើនផ្នែក និងត្រូវការអ្នកជំនាញព័ត៌មានវិទ្យាជាច្រើនអ្នកសម្រាប់ជំនួយដល់ដំណើរការអាជីវកម្ម។ តែចំពោះអាជីវកម្មខ្នាតតូចវិញ អ្នកពុំអាចចំណាយថវិការជាច្រើនដូចក្រុមហ៊ុនធំៗឡើយ តែយ៉ាងហ៊ោចណាស់អ្នកត្រូវរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់កាពារបញ្ហាដែលអាចកើតមានឡើង តែមិនមានន័យថាអ្នកត្រូវមានក្រុមព័ត៌មានវិទ្យាក្នុងក្រុមហ៊ុនអ្នកឡើយ។ អ្នកអាចជួលក្រុមហ៊ុនព័ត៌មានវិទ្យាដែលមានជំនាញ ធ្វើការទាំងនោះជំនួសអ្នក ហើយវាអាចមានតម្លៃសមរម្យទៀតផង។

ខាងក្រោមនេះជាហេតុផល៥យ៉ាងដែលអាជីវកម្មខ្នាតតូចត្រូវការក្រុមហ៊ុនព័ត៌មានវិទ្យាជាដៃគូរដើម្បីជួយពួកគេដើម្បីដោះស្រាយបញ្ហាក្នុងអាជីវកម្ម ជួយអាជីវកម្មកាន់តែរីកច្រើន និងរឹងមាំ។

១. ការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពទិន្នន័យសម្រាប់ក្រុមហ៊ុនអ្នក

ម្ចាស់អាជីវកម្មមួយចំនួនយល់ថា ពួកអ្នកវាប្រហារទិន្នន័យឬ Hacker មិនចាប់អារម្មណ៍និងក្រុមហ៊ុនតូចៗឡើយ តែកាពិត ពួកគេគឺមិនត្រឹមតែវាយប្រហារក្រុមហ៊ុនធំៗឡើយ ពួកគេក៏វាយប្រហារក្រុមហ៊ុនតូចៗដែរ ដោយពួកគេយល់ថា ក្រុមហ៊ុនតូចៗមិនមានប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យារឹងមាំ។

វាជារឿងដ៏លំបាកមួយសម្រាប់អ្នកជាម្ចាស់អាជីវកម្មក្នុងការស្វែងយល់ពីបច្ចកវិទ្យាថ្មីៗ និងការពារពីពួកវាប្រហារ តែបើអ្នកអាចស្វែងរកក្រុមហ៊ុន ផ្តល់សេវាកម្មព័ត៌មានវិទ្យាដែលល្អ អាចដោះស្រាយបញ្ហានេះដោយរក្សារទុកទិន្នន័យរបស់អ្នកក្នុងកន្លែងសុវត្ថិភាព និងយកទិន្នន័យនោះមកប្រើវិញនៅពេលមានការវាយប្រហារ នោះវារិតតែល្អប្រសើជាងមុន ធ្វើការការពារជាមុន និងផ្តល់ដំណោះស្រាយក្នុងករណីមានការវាយប្រហារកើតឡើង។

២. ការចំណាយចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់

ចំពោះអាជីវកម្មទើបនឹងចាប់ផ្តើម ឬកំពុងដំណើរការ អ្នកពិតត្រូវការអ្នកជំនាញព័ត៌មានវិទ្យា តែអ្វីដែរចំបាច់ជាក់ស្តែងនោះ មានដូចជា ប្រព័ន្ធអ៊ីមែល សុវត្ថិភាពក្នុងការរក្សារទុកទិន្នន័យ និងប្រព័ន្ធសុវត្ថិភាពបណ្តាញ ដែរអាចអោយអាជីវកម្មអ្នក ដំណើរការបានរលូន។

អ្នកអាចស្វែងរកក្រុមហ៊ុនជំនាញផ្នែកព័ត៌មានវិទ្យាដែរជំនាញលើផ្នែកទាំងនោះដើម្បីគ្រប់គ្រងផ្នែកទាំងនោះជំនួសអ្នក ហើយអ្នកអាចចំណាយជាតម្លៃប្រចាំខែ ឬឆ្នាំទៅពួកគេ។ ក្រុមហ៊ុនព័ត៌មានវិទ្យាអាចមានសេវាកម្មផ្តល់ដំណោះស្រាយដល់ក្រុមហ៊ុនអ្នកផ្ទាល់ និងផ្តល់ជាសេវាកម្មពីចំងាយ(remote support) តាមរយៈប្រព័ន្ធអ៊ីនធឺណេត។ ដូចនេះពួកគេមានអ្នកជំនាញច្បាស់លាស់សម្រាប់ការដោះស្រាយលើប្រព័ន្ធ អ៊ីម៉ែល ការរក្សារទុកទិន្នន័យ និងប្រព័ន្ធសុវត្ថិភាពបណ្តាញ។

៣. កាត់បន្ថយការចំណាយមិនចាំបាច់ និងទទួលបានប្រព័ន្ធបច្ចេកវិទ្យាថ្មីបំផុត

ការចាប់ដៃគូជាមួយក្រុមហ៊ុនព័ត៌មានវិទ្យាបានត្រឹមត្រូវ អាចអោយអ្នកកាត់បន្ថយការចំណាយណាដែលមិនចំាបាច់ សន្សំថវិកា ហើយទទួលបានបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើអោយអជីវកម្មរបស់អ្នក ដំណើរការរលូន និងរីកចំរើន។

ក្រុមហ៊ុនព័ត៌មានវិទ្យាមានមានអ្នកប្រឹក្សាផ្តល់ដំណោះស្រាយ និងបច្ចេកវិទ្យាថ្មីៗដែរល្អបំផុតដល់ក្រុមហ៊ុនអ្នក។ ពួកគេមានដៃគូជាមួយក្រុមហ៊ុនព័ត៌មានវិទ្យាធំៗដូចជា Microsoft, Cisco, Fortinet… ដូច្នេះអ្នកនិងបុគ្គលិកអ្នកអាចរៀនបន្ថែមលើបច្ចេកវិទ្យាថ្មីៗទាំងនោះជាមួយពួកគេ។

៤. បង្កើនប្រសិទ្ធភាព និងល្បឿនការងារ

របស់ពីរយ៉ាងដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿនការងារគឺ ការប្រើប្រាស់បច្ចេកវិទ្យាអោយចំគោលដៅនិង ការដំណើរការរលូនរបស់បច្ចេកវិទ្យានោះ ដែលអាចអោយបុគ្គលិករបស់អ្នកធ្វើការបានគ្រប់កន្លែង និងគ្រប់ពេលវេលា ដែរពីមុនអ្នកពិបាកក្នុងការប្រើប្រាស់ទិន្នន័យក្រុមហ៊ុនពីកន្លែងផ្សេងៗ។

បន្ទាប់ពីការតម្លើងប្រព័ន្ធបច្ចេក្ខវិទ្យារួចរាល់ ក្រុមហ៊ុនព័ត៌មានវិទ្យាក៏មានសេវាកម្មតំហែទាំប្រព័ន្ធទាំងនោះអោយដំណើរការប្រក្រតី ការពារការឆាប់ខូច និងការចុះដោះស្រាយភ្លាមៗរាល់បញ្ហាដែរអាចកើតមាឡើងដូចជា ម៉ាស៊ីនមេ (server) ប្រព័ន្ធអ៊ីម៉ែល ប្រព័ន្ធបណ្តាញ អ៊ីនធើណេត ឬ Firewall។

៥. អ្នកមានពេលច្រើនផ្តោតលើរឿងសំខាន់ៗរបស់អាជីវកម្ម

អ្នកដឹងហើយថាការងារប្រចាំថ្ងៃត្រូវការប្រព័ន្ធព័ត៌មានវិទ្យាជាចាំបាច់ បើមានបញ្ហាណាមួយកើតឡើងចំពោះកំព្យូទ័រ អ៊ីនធើណេត អ៊ីម៉ែល ប្រព័ន្ធគ្រប់គ្រងស្តុក វាហ្នឹងធ្វើអោយអ្នកឈឺក្បាល រវល់ជាមួយរឿងទាំងនោះ។

ការជ្រើសរើសក្រុមហ៊ុនព័ត៌មានវិទ្យាដើម្បីជួយលើផ្នែកបច្ចេកវិទ្យា អ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនលើបញ្ហាដែរអាចកើតឡើងទាំងនោះទេ ព្រោះក្រុមព័ត៌មានវិទ្យារបស់ពួកគេដឹងច្បាស់ក្នុងការការពារបញ្ហាដែរអាចកើតមានឡើង បង្កើនសុវត្ថិភាពរក្សារទុកទិន្នន័យរបស់អ្នក ហើយពួកគេអាចដោះស្រាយបញ្ហាដែរកើតឡើងបានលឿន និងមានប្រសិទ្ធភាព។

ក្រុមហ៊ុន Proseth solutions នឹងជួយអាជីវកម្មរបស់លោកអ្នកកាន់តែរីកចម្រើន ជាមួយនឹងបច្ចេក្ខវិទ្យាថ្មី និងសុវត្ថិភាពខ្ពស់

នៅក្នុងសតវត្យទី២១នេះប្រព័ន្ធព័ត៌មានវិទ្យាជាផ្នែកសំខាន់បំផុតដើម្បីគាំទ្រដល់ការលូតលាស់របស់អាជីវកម្ម។ អ្នកគួរតែរៀបចំកញ្ចប់ថវិការសម្រាប់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ឆ្នាំ២០២១ខាងមុខ។ អាជីវកម្មត្រូវការអ្នកជំនាញព័ត៌មានវិទ្យា គឺដូចគ្នានឹងអតិថិជនអ្នកត្រូវការអ្នកដូច្នេះដែរ។

បន្ថែមពីនេះក្រុមហ៊ុន Proseth solutions មានអ្នកជំនាញព័ត៌មានវិទ្យាក្នុងការប្រឹក្សាយោបល់ ផ្តល់ដំណោះស្រាយ និងដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធិភាព។ យើងមានអ្នកជំនាញក្នុងការគ្រប់គ្រងប្រព័ន្ធសំខាន់ៗសម្រាប់អាជីវកម្មអ្នកដូចជា៖

- គ្រប់គ្រងប្រព័ន្ធបណ្តាញអ៊ីនធើណេត និងសុវត្ថិភាព (FortiGate Managed service)

គឺជាសេវាកម្មដែរជួយការពារក្រុមហ៊ុនអ្នកពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ឬ Cyber attack។ យើងមានអ្នកជំនាញសវត្ថិភាពព័ត៌មានវិទ្យាដែរមានជំនាញ ចំណេះ និងសញ្ញាប័ត្រក្នុងការការពាររាល់ការវាយប្រហារផ្សេងៗពីអ៊ីនធឺណេតមកក្រុមហ៊ុនអ្នក និងគ្រប់គ្រង់ការប្រើប្រាស់អ៊ីនធឺណេតដោយមានប្រសិទ្ធភាព។

- គ្រប់គ្រងប្រព័ន្ធអ៊ីមែល និង Office 365 (Office 365 Managed service)

អ៊ីម៉ែលជាអត្តសញ្ញាណនៃក្រុមហ៊ុន។ យើងមានសេវាកម្មគ្រប់គ្រងអ៊ីម៉ែលដែរអ្នកនឹងទទួលបាននូវ អ៊ីម៉ែលដែរមានសុវត្ថិភាពបំផុត ប្រសិទ្ធិភាពប្រព័ន្ធអ៊ីម៉ែល សុវត្ថិភាពក្នុងការផ្ទុកទិន្នន័យលើពពក(Cloud) ការប្រើប្រាស់Video conference ការប្រើប្រាស់ទិន្នន័យបានគ្រប់ទីកន្លែង និងបង្កើនប្រសិទ្ធិភាពការងារ។

- ប្រព័ន្ធគ្រប់គ្រងស្តុក និងការលក់ (Proseth CRM system)

គឺជាសេវាកម្មដែរផ្តល់ជូនលោកអ្នកនូវប្រព័ន្ធគ្រប់គ្រងស្តុកទំនិញ គ្រប់គ្រងអតិថិជន គ្រប់គ្រងការលក់ ហើយអ្នកអាចប្រើប្រាស់វាបានគ្រប់ទីកន្លែង តាមរយៈកំព្យូទ័រ ទូរសព្ទដៃ និងមានសុវត្ថិភាពខ្ពស់។ យើងផ្តល់ជូនតម្លៃសមរម្យបំផុតសម្រាប់អ្នក។ តំហែទាំប្រព័ន្ធកំព្យូទ័រមេ កំព្យូទ័របុគ្គលិក និងសុវត្ថិភាពទិន្នន័យ (Servers, computers maintenance service, and backup) គឺជាសេវាកម្មតំហែទាំ ជួសជុល កំព្យូទ័រមេ​ (Servers) កំព្យូទ័របុគ្គលិក ជាប្រចាំខែ ដើម្បីធានាបាននូវការប្រើប្រាស់រយះពេលយូរ និងបន្ថយភាពរអាក់រអួល។ យើងខ្ញុំក៏ផ្តល់ជូននូវការរក្សារទុកទិន្ន័យក្រុមហ៊ុនរបស់អ្នកដោយមានសុវត្ថិភាពផងដែរ៕

មតិយោបល់