• 2021-01-19 04:26:37
  • ព័ត៌មាន

App Gallery កើន​ចំនួន​អ្នក​ប្រើ ៥០០ លាន​នាក់​ជា​ប្រចាំ​ថ្ងៃ ស្មើ​កំណត់ត្រា​ដ៏​អស្ចារ្យ​ Telegram

  • 2021-01-19 04:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

App Gallery គឺ​​ជា​បណ្ដុំ​កម្មវិធី​ផ្ដាច់​មុខ​ក៏ដូច​ជា eco-system ​​ឬ​ Huawei Mobile Services (HMS) របស់​ក្រុមហ៊ុន​ Huawei​ ​ដែល​ទើប​នឹងប្រកាស​ចេញ​ផ្លូវការ កាល​ពី​ឆ្នាំ​មុន​ ។

​ទិន្នន័យ​ចេញ​ផ្សាយ​ដោយ HuaweiCentral ​បាន​រំលេច​ឲ្យ​ដឹង​នូវ​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​គឺ ​​App Gallery ថ្មី​នេះ​​ទទួល​បាន​អ្នក​ប្រើប្រាស់​ កើនដល់ ៥០០ លាន​នាក់​ជា​ប្រចាំ​ថ្ងៃ​ (active user) និង​មាន​អ្នក​ចុះ​ឈ្មោះ​អភិវឌ្ឍន៍​កម្មវិធី (Developer) ច្រើន​ជាង ២ លាន​នាក់នៅ​ដំណាច់​ឆ្នាំ ២០២០ ​ព្រម​ទាំង​គ្រប​ដណ្ដប់​ច្រើន​ជាង ១៨ ប្រភេទ​​លើ​កម្មវិធី​អនឡាញ​ដូច​ជា ព័ត៌មាន, បណ្ដាញ​សង្គម និង​ការ​កម្សាន្ត។

App Gallery អាប់ដែតថ្មី

​លោក​ ​Wang Yanmin ​ជា​ប្រធាន​គ្រប់គ្រង​ទូទាំង​សាកល​នៃ Eco-Development ​របស់​ក្រុមហ៊ុន Huawei ​បាន​មាន​ប្រសាសន៍​ថា​ "ពួក​យើង​មាន​គោលដៅ​ចម្បង​៣​ចំណុច​គឺ​ ​ដំបូង​ធ្វើ​ឲ្យ​វា​កើន​លើស ៨០% ​នៃ​ mainstream apps , ​ជំហាន​បន្ទាប់​គឺ ​ប្រែក្លាយ​ជា​ដំណោះ​ស្រាយ​បញ្ហា​ជាង ១២០០០ កម្មវិធី​ទូទាំង​សាកល​ និង​ជំហាន​ទី៣ ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ក្លាយ​ជា​ ​ប្រព័ន្ធ​ដែល​អាច​ដំណើរការ ដោយ​ខ្លួន​ឯង​លើ​បញ្ហា​ទាំង​ឡាយ​លើ Apps​”។​

រូបតំណាង

App Gallery ​ក៏​ទើប​នឹង​​ឌីហ្សាញ​អាប់ដែត​ថ្មី​លើ​ផ្ទាំង Interface ​និង​មុខងារ​ផ្សេងៗ​ទៀត​ដូច​ជា ជម្រើស​បញ្ចុះ​តម្លៃ​ថែម​ទៀត​ដូច​ជា៖ Cashback discount, Lucky draw និង Challenges with reward ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់់​​អាច​ទិញ​ ឬ​សាកល្បង​កម្មវិធី​ថ្មី។ ​ម្យ៉ាង​ទៀត វា​ក៏​មាន​មុខងារ​ដូច Store ដទៃ​ដែរ​គឺ reviews និង rating​ ឲ្យ​ផ្កាយ​ដល់​កម្មវិធី​ដែល​អ្នក​គិត​ថា ល្អ​ប្រើ។ មុខងារ​ Feature Tab បាន​​អាប់ដែត​របៀប​ប្រើប្រាស់​គឺ scroll អូស​ឡើង​លើ, បន្ថែម​កម្មវិធី​ថ្មី​បំផុត-ចាស់​បំផុត និង​កម្មវិធី​ណា​ល្បី​ជាង​គេ​ជាមួយ​នឹង រូបភាព, ការ​ណែនាំ(guide) ​និង​អត្ថបទ​ខ្លីៗ​ទាក់​ទង​នឹង app នោះ។

​ជម្រាប​ជូន​ដែរ​ថា ​បច្ចុប្បន្ន App Gallery ​ដាក់​ដំណើរការ​ជាង ១៧០ ប្រទេស​​រួច​រាល់​ហើយ​ ​និង​ជា​ពិសេស​ការ​អាប់ដែត​ថ្មី​ខាង​​លើ​នឹង​បង្ហាញ​មុខ​ឆាប់ៗ​នេះ​នៅ​លើ Store ​ប្រទេស​អឺរ៉ុប​​ដូច​ជា​៖ ​ស្វីស, ន័រវេស, ហ្វាំង​ឡង់​, ដាណឺម៉ាក, រ៉ូម៉ានី, សាធារណៈរដ្ឋឆែក, ប៉ូឡូញ, ប៉ុលការី, ប៉ូឡូញ, ទួរគី, អូទ្រីស, លីទុយអានី, ហុងគ្រី និង​អ៊ុយក្រែន ជាដើម៕

-Telegram ​កើនចំនួន​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​​ដល់​ ៥០០ លាន​នាក់

ប្រភព៖ Huawei Central ប្រែ​សម្រួល៖ រក្សា

មតិយោបល់