• 2021-01-19 04:29:57
  • ព័ត៌មាន

មុនអស់តំណែង ត្រាំឆ្លៀតសង្កត់ក Huawei លើកចុងក្រោយ!

  • 2021-01-19 04:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បន្ទាប់ពីបាត់បង់ Google និងបាត់បង់ឱកាសតម្លើង 5G នៅទឹកដីសហរដ្ឋអាមេរិក ពេលនេះត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់វិធានការបន្ថែម ដោយដកហូតអាជ្ញារបណ្ណក្រុមហ៊ុននៅអាមេរិកទាំងឡាយណាដែលរកស៊ីផ្គត់ផ្គង់វត្ថុធាតុដើមផ្សេងៗទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ធំមួយនេះ។ នេះបើយើងទៅតាមសារព័ត៌មានរបស់ Reuters បានចេញផ្សាយកាលពីថ្ងៃអាទិត្យនេះ។

យោងតាមប្រភពដដែល ក្រុមហ៊ុនជាច្រើនរួមទាំង Intel និងក្រុមហ៊ុនជប៉ុន Kioxia ដែលជាប្រភពផលិតបន្ទះឈីបទាំងពីរនោះ នឹងមិនអាចលក់ផលិតផលិតអ្វីទៅឱ្យក្រុមហ៊ុន Huawei បានទៀតនោះទេ។ ការរារាំងក្នុងចំណុចនេះហាក់ការពារ Huawei ពីការចូលទៅមើលបច្ចេកវិទ្យាបន្ទះឈីបរបស់ក្រុមហ៊ុនទាំងនោះផងដែរ។

ជាយូរមកហើយដែល Huawei ធ្លាប់ជាគោលដៅរបស់រដ្ឋបាលអាមេរិក ដោយចាត់ទុកក្រុមហ៊ុននេះថា ជាអ្នកស៊ើបការណ៍របស់រដ្ឋាភិបាលចិន និងបណ្ដាញទូរគមនាគមន៍របស់ពួកគេ បង្ករជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិច។ ប៉ុន្ដែរឿងនេះ Huawei ក៏បានបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនមានបំណងប្រើបណ្តាញរបស់ខ្លួនដើម្បីស៊ើបការណ៍នោះទេ។

ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ស្ថានីយទូរទស្សន៍ CNBC ខាង Huawei បាននិយាយថា “ការដាក់កម្រិតលើក្រុមហ៊ុន Huawei ពីការធ្វើជំនួញនៅអាមេរិកនឹងមិនធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព ឬមានភាពខ្លាំងជាងមុនបាននេះទេ។ អាមេរិកនឹងដើរយឺតនៅក្នុងការដាក់ពង្រាយ 5G ហើយទីបំផុតធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុននិងអតិថិជនជាច្រើនរបស់ពួកគេ៕"

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់