• 2021-01-19 03:59:18
  • ព័ត៌មាន

លេចចេញគំរូម៉ូតូ Yamaha Exciter ជំនាន់ថ្មី ចាយលុយផលិតអស់ ១០ម៉ឺនដុល្លារ

  • 2021-01-19 03:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha Vietnam បានដាក់បង្ហាញគំរូម៉ូតូ F-155 ថ្មី ដែលនឹងត្រូវបម្លែងទៅជាម៉ូតូ Exciter ជំនាន់ថ្មី។

គំរូម៉ូតូ F-155 នេះ មានការឌីហ្សាញតួខ្លួនបែបស្រួចៗ ហើយទាក់ទាញខ្លាំងមែនទែន។ នៅផ្នែកខាងមុខ វាមានរន្ធបឺតខ្យល់មួយនៅចំកណ្តាល ដែលស្រដៀងទៅនឹងម៉ូដែល Yamaha R-Series អីចឹងដែរ។

ប្រព័ន្ធហ្វ្រាំងខាងមុខរបស់វាគឺជា ហ្វ្រាំងឌីស មានពីស្តុងចំនួន ២ ខណៈគំរូម៉ូតូនេះមិនទាន់មានប្រព័ន្ធហ្វ្រាំង ABS នៅឡើយទេ។ ជាមួយគ្នានេះ បូមមុខរបស់វាគឺជាបូមផ្កាប់ ដែលមានប្រើលើ YZF-R15 ឬ MT-15 ដែរ។ អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយទៀត គឺកុងទ័រ ដែលមានសភាពតូចជាងមុន។

កែបរបស់វាត្រូវបានឌីហ្សាញជាប្រភេទកែបទោល រាងស្តើង និងខ្ពស់ ខណៈ F-155 មានបំពាក់បំពង់ស៊ីម៉ាំង ២ ដែលលាក់ខ្លួននៅក្រោមម៉ាស៊ីនរបស់វាតែម្តង។ និយាយមកដល់ផ្នែកម៉ាស៊ីន F-155 ទំនងជានឹងបន្តប្រើប្រាស់ម៉ាស៊ីនកម្លាំង ១៥៥សេសេ ដែលស្រដៀងម៉ាស៊ីនរបស់ Exciter ដដែល។

យ៉ាងណាមិញ ក្រុមហ៊ុន Yamaha អះអាងថា ពួកគេបានចំណាយលុយរហូតដល់ទៅជាង ១០០ ០០០ដុល្លារ ដើម្បីផលិតគំរូម៉ូតូ F-155 នេះឡើយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់