• 2021-01-19 03:08:54
  • ព័ត៌មាន

Honda ត្រៀមចេញ SUV ប្រើ Hybrid ថ្មីសន្លាងមួយទៀត ជិះ១០០គ.ម៉ស៊ីតែ៤លីត្រ

  • 2021-01-19 03:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានបញ្ជាក់ច្បាស់ហើយថាខ្លួននឹងបញ្ចេញរថយន្ត HR-V ជំនាន់ថ្មី នៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ ដែលនឹងបំពាក់ម៉ាស៊ីន Hybrid ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ម៉ូដែលនេះ។

រថយន្ត SUV ខ្នាតតូចរបស់ជប៉ុននេះ នឹងប្រើប្រាស់ឈ្មោះ HR-V e:HEV ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Honda ក្នុងការបម្លែងគ្រប់ម៉ូដែលពេញនិយមរបស់ខ្លួនទៅជារថយន្តអគ្គិសនីនៅអឺរ៉ុប ត្រឹមឆ្នាំ២០២២។

រថយន្ត Honda HR-V បច្ចុប្បន្ន

គួរឲ្យដឹងថា រថយន្ត HR-V e:HEV នឹងចូលរួមជាមួយរថយន្ត CR-V និង Jazz ដែលមានផ្តល់ជម្រើសម៉ាស៊ីន Hybrid ជំនាន់ចុងក្រោយរបស់ Honda រួចទៅហើយ។ ជាមួយគ្នានេះដែរ HR-V ជំនាន់ថ្មី នឹងផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងក្រៅទាំងស្រុង ដោយដើរតាមម៉ូដែល Civic។

យ៉ាងណាមិញ របាយការណ៍មួយបានបង្ហាញថា រថយន្ត HR-V e:HEV ទំនងជាប្រើប្រព័ន្ធ Hybrid ដូចទៅនឹងម៉ូដែល Jazz e:HEV ដែរ គឺ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ i-VTEC ដំណើរការជាមួយម៉ូទ័រអគ្គិសនី ២ និងអាគុយ Hybrid មួយ ព្រមទាំងប្រអប់លេខប្រភេទ fixed-gear ដែលមានកម្លាំង ១០៧សេះ។ ប្រព័ន្ធកូនកាត់មួយនេះធ្វើឲ្យវាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៥លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់