• 2021-01-19 03:06:58
  • ព័ត៌មាន

សង្កេតឲ្យដិតដល់ទៅ Galaxy S21 ប្រើយុទ្ធសាស្ត្រពិសេសនេះតាម iPhone 12

  • 2021-01-19 03:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីត្រកូល Galaxy S21 ៣ម៉ូឌែលត្រូវប្រកាសចេញ មានចំណុចគួរឱ្យចាប់អារម្មណ៍ ពិសេសទៅលើតម្លៃរបស់វា ដោយ Galaxy S21 5G ដាក់លក់ត្រឹម ៧៩៩ដុល្លារ ខណៈ Galaxy S20 5G ចេញឆ្នាំមុនដាក់លក់ដល់ទៅ ៩៩៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិក)។

ហើយទាំងនេះសុទ្ធសឹងជាយុទ្ធសាស្ត្រពិសេសមួយ ដែល Samsung ហាក់កំពុងធ្វើតាម Apple ដូចជាព្យាយាមធ្វើឱ្យតម្លៃដាក់លក់របស់ Galaxy S21 កាន់តែទាប ពិសេសគឺស្មើទៅនឹង iPhone 12 ដែលមានតម្លៃ ៧៩៩ដុល្លារ តែម្ដង។

ក្រៅពីយុទ្ធសាស្ត្រតម្លៃ Samsung ក៏រៀនសូត្រតាម Apple ថែមទៀតដូចជា មិនព្យាយាមដាក់បន្ថែមទំហំ RAM ថាមពលថ្ម ឬទំហំមេហ្គាភិចសែលកាមេរ៉ាឱ្យមានទំហំធំៗ ធ្វើឱ្យអតិថជនលាន់មាត់ទៀតនោះទេ គឺពួកគេបានដកចេញផ្នែកខ្លះ និងព្យាយាមកែច្នៃបន្ថែមដើម្បីឱ្យបទពិសោធន៍នៃការប្រើប្រាស់ឱ្យកាន់តែល្អវិញ។

ចំពោះផ្នែកដកចេញយើងឃើញ Galaxy S21 បានផ្លាស់ប្ដូរពី Galaxy S20 ដូចជា៖

  • ទម្លាក់ពីបន្ទះបង្ហាញ Quad HD+ មកនៅត្រឹម FHD+ និងពីកម្រិតបង្ហាញខ្ពស់ 3200x1440 563 ppi មកនៅត្រឹម 2400x1080 421ppi
  • ទម្លាក់ទំហំ RAM ពី 12GB មកនៅត្រឹម 8GB
  • ប្ដូរពីខ្នងកញ្ចក់មកជាសារធាតុផ្លាស្ទិច
  • ទំហំថ្មនៅត្រឹម 4,000mAh ដដែល។

ចំពោះការដកផ្នែកទាំងនេះចេញ មនុស្សជាច្រើនអាចនឹងមិនសូវខ្វល់ខ្វាយនោះទេ ប៉ុន្ដែពួកគេនឹងផ្ដោតច្រើនទៅលើតម្លៃ Galaxy S21 គឺទាបជាង S20 ឆ្នាំមុន ដល់ទៅជាង ២០០ដុល្លារ ទៅវិញទេ ម៉្យាងទាំងកម្មវិធី កម្លាំងប្រម៉ាស៊ីន និងកម្រិតថតរូបជាដើម ក៏ប្រហាក់ប្រហែលនឹង Galaxy S21+ និង S21 Ultra ផងដែរ ល្មមនឹងអតិថិជនទិញយក S21 ដោយរីករាយបាន៕

ប្រភព៖ Macworld ប្រែ​សម្រួល៖ កុសល

មតិយោបល់