• 2021-01-19 02:36:41
  • ព័ត៌មាន

ភ្ញាក់ផ្អើល! មើលកម្រិតស៊ីសាំងរវាងម៉ូតូ PCX150 និង PCX160 ខុសពីអ្វីដែលអ្នកគិត

  • 2021-01-19 02:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញម៉ូតូ PCX ស៊េរីថ្មីឆ្នាំ២០២១ គឺ PCX160 និង PCX160 Hybrid។

ម៉ូតូ PCX160

ម៉ូតូ PCX ថ្មី បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

ម៉ូតូ PCX160

PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ ខណៈម៉ូដែល PCX160 Hybrid មានតែ ២៤លីត្រប៉ុណ្ណោះ។ វាក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ។

PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ ហើយ PCX160 Hybrid ស៊ី ៥៥,៤គីឡូម៉ែត្រ/លីត្រ។ ដោយឡែក បើប្រៀបធៀបជាមួយនឹងម៉ូតូ PCX150 ជំនាន់មុន គឺខុសពីអ្វីដែលអ្នកគិតតែម្តង។

ម៉ាស៊ីន eSP+ ថ្មី

យោងតាមគេហទំព័រ Topgear ហ្វីលីពីន បានឲ្យដឹងថា ម៉ូតូ PCX150 មានកម្រិតស៊ីសាំងជាមធ្យម ៥០គីឡូម៉ែត្រ/លីត្រ។ មូលហេតុក៏ដោយសារតែវាប្រើប្រាស់ម៉ាស៊ីនចាស់ eSP ធម្មតា។

ម៉ូតូ PCX150

គួរឲ្យដឹងថា ម៉ាស៊ីន eSP+ ថ្មីមានលើ PCX160 នោះ ត្រូវបានអាប់ដេតធ្វើឲ្យមានភាពប្រសើរខ្លាំង ទាំងមានកម្លាំងខ្លាំងជាងមុន, បញ្ចូនថាមពលរលូនជាងមុន, កាត់បន្ថយការញ័រ, មានលំនឹងជាងមុន ហើយថែមទាំងសន្សំសំចៃជាងមុនទៀតផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់