• 2021-01-19 02:17:43
  • ព័ត៌មាន

Galaxy S21 តម្លៃ ៧៧០ដុល្លារ លក់ដាច់ខ្លាំងនៅចិន

  • 2021-01-19 02:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល​ Galaxy S21 ដែល​ Samsung ទើប​តែ​ប្រកាស​ចេញ បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ជា​ផ្លូវ​ការ​​នៅ​លើ​ទីផ្សារ​ជា​ច្រើន​ ក្នុង​នោះ​គេ​ឃើញ​​ម៉ូដែល Galaxy S21 ធម្មតា ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​សន្ធឹក​នៅ​ទីផ្សារ​ប្រទេស​ចិន។

តាម​ការ​លើក​ឡើង​របស់​ Ice Universe បាន​ឲ្យ​ដឹង​ថា​ Galaxy S21 ដែល​ដាក់​លក់​តម្លៃ​ចាប់​ពី ៤៩៩៩យ័ន (ប្រមាណ​ ៧៧០ដុល្លារ) ទទួល​បាន​ការ​​គាំទ្រ​ខ្លាំង ដោយ​រយៈពេល​៥​នាទី​ដំបូង​នៃ​ការ​បើក​ទទួល​ការ​កុម្ម៉ង់​ អាច​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ស្មើ​នឹង​ Galaxy S20 ​ពេញ​មួយ​ថ្ងៃ។​

គួរ​ដឹង​ថា​ Galaxy S21 Series នៅ​លើ​ទីផ្សារ​ជា​ច្រើន​មិន​មាន​បន្ថែម​ដុំ​សាក និង​កាស​ស្ដាប់​ក្នុង​ប្រអប់​នោះ​ទេ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន Samsung បាន​បញ្ជាក់​ថា​នឹង​មាន​បន្ថែម​ដុំ​សាក​​មក​ក្នុង​ប្រអប់​​សម្រាប់ Galaxy S21 ធម្មតា ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី Galaxy S21+ និង Galaxy S21 Ultra នៅ​ឡើយ​ទេ៕​​​​​

ប្រភព៖ Gizchina ប្រែ​សម្រួល៖ សុខហេង

មតិយោបល់