• 2021-01-19 01:30:07
  • ព័ត៌មាន

ឆ្នាំ២០២១ ក្រុមហ៊ុនស្មាតហ្វូនធំៗទាំងនេះនឹកហក់ចូលក្នុងពិភពស្មាតហ្វូនអេក្រង់បត់

  • 2021-01-19 01:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០២១ នឹងជាឆ្នាំដែលពោរពេញដោយស្មាតហ្វូនអេក្រង់បត់ ពិសេសនៅពាក់កណ្ដាលឆ្នាំនេះតែម្ដង។ នេះបើយោងទៅតាមលោក Ross Young ជាអ្នកស្រាវជ្រាវលើបន្ទះបង្ហាញស្មាតហ្វូន និងជាប្រភពព័ត៌មានដ៏ល្អទាក់ទងនឹងបច្ចេកវិទ្យាអេក្រង់ស្មាតហ្វូនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ប្រភពខាងលើក៏បានបន្ថែមថា ពួកយើងនឹងឃើញស្មាតហ្វូនអេក្រង់បត់ ដែលផលិតដោយក្រុមហ៊ុន Oppo vivo Xiaomi និង Google ជាដើម។ Google នឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់លើត្រកូល Pixel របស់ខ្លួន រីឯក្រុមហ៊ុន៣ទៀត ដូចជា Oppo vivo និង Xiaomi នឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់មាន៤ម៉ូឌែល។

ចំណែកឯ Samsung ដែលធ្លាប់ដើរលើផ្លូវនេះរួចហើយនោះ មានការរំពឹងថានឹងបញ្ចេញ Galaxy Z Fold3 ក៏ដូចជា Z Flip2 និង Z Flip Lite ផងដែរ។ ចំពោះដំណឹងលេចធ្លាយពីការបញ្ចេញ Fold3 Lite នឹងមិនកើតឡើងនោះទេ ប៉ុន្ដែវានឹងកើតឡើងលើជំនាន់ Flip គឺ Flip Lite តែម្ដង។

ទោះយ៉ាងណាចំពោះការទម្លាយពីស្មាតហ្វូនអេក្រង់បត់នាពេលអនាគតនោះ គេហាក់មានចម្ងល់ថា លោក Young អាចនឹងរាប់បញ្ចូលទាំងស្មាតហ្វូនអេក្រង់ហូតចេញ Oppo X ដែលជាស្មាតហ្វូនគម្រូសម្រាប់អនាគត តាមការប្រកាសរបស់ Oppo កាលពីឆ្នាំមុន។

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់