• 2021-01-18 10:01:58
  • ព័ត៌មាន

​ប្រញាប់​ឡើង! SalaCyber ផ្ដល់​ឱកាស​អាហារូបករណ៍​​ពិសេស​​សម្រាប់​ សិស្ស​ស្រី IT ​​

  • 2021-01-18 10:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​ដែរ មជ្ឃមណ្ឌល​ជំនាញ​សុវត្ថិភាព​អ៊ិនធើណិត​នៅ​កម្ពុជា​មាន​ឈ្មោះ​ថា SalaCyber ​បាន​ប្រកាស​ផ្ដល់ជូនឱកាសអាហារូបករណ៏ពិសេសសម្រាប់សិស្សសកលវិទ្យាល័យដែលមានបំណងចង់ក្លាយជា Cybersecurity មានវិជ្ជាជីវ:ខ្ពស់ ហេីយបេក្ខជនត្រូវតែជាស្រ្តី មានសញ្ជាតិកម្ពុជា ឬក៏អាចជាជនពិការផងដែរដេីម្បីស្នើរសុំដាក់ពាក្យអាហារូបករណ៏នេះ។

អាហារូបករណ៏នេះធ្វេីឡេីងដេីម្បីលើកកំពស់នារី និងផ្ដល់អាទិភាពដល់ធនធាន Cybersecurity ក្នុងស្រុកជាពិសេសសិស្សនារីដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមានចិត្តមោះមុត និង មានការខិតខំប្រឹងប្រែងក្នុងការសិក្សា។មិនតែប៉ុណ្ណោះការចូលរួមចំណែករបស់អ្នកទាំងអស់គ្នាក៏នឹងក្លាយជាការជួយនៅក្នុងសហគមន៏ផងដែរ។

ប្រសិនបេីអ្នកទាំងអស់គ្នាចង់ដឹងបន្ថែម ឬ មានចំណាប់អារម្មណ៏ទៅលេីអាហារូបករណ៏នេះ សូមចុះឈ្មោះតាមសំណុំបែបបទខាងក្រោម និង បំពេញតាមតំរូវការដែលបានផ្ដល់ជូន។

ពាក្យស្នេីសុំអាហារូបករណ៏នេះនឹងចាប់ផ្ដេីមពីថ្ងៃនេះរហូតដល់ ថ្ងៃទី ១៤ កុម្ភ: ២០២១។

​បើ​ចាប់​អារម្មណ៍​អាច​បំពេញ​ចុះ​ឈ្មោះ​អាហារូបករណ៏​នៅ​លើ Link នេះ docs.google.com/forms

រូបភាព៖ SalaCyber
មតិយោបល់