• 2021-01-18 09:05:46
  • ព័ត៌មាន

មកដឹងឲ្យច្បាស់ថា Galaxy S21 និង Galaxy S20 ខុសគ្នាយ៉ាងណាខ្លះ?

  • 2021-01-18 09:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Samsung បានបញ្ចេញត្រកូល Galaxy S21 ទាំង៣ម៉ូឌែល ដោយវាជាកំណែអាប់ឌែតយ៉ាងច្រើនលើសពី Galaxy S20 ដែលជាស្មាតហ្វូនរៀមច្បងរបស់កាលពីឆ្នាំមុន ប៉ុន្ដែក៏មានផ្នែកខ្លះក៏ត្រូវបានដេកចេញទៅវិញផងដែរ។ ហើយបើយើងយកត្រកូល Galaxy S21 ទៅប្រៀបធៀបនឹង S20 យើងនឹងបានលទ្ធផលដូចខាងក្រោមនេះ៖

១. រវាង Galaxy S21 5G និង Galaxy S20 5G

  • តម្លៃលក់ទាបជាងមុន ចាប់ផ្ដើមពី ៧៩៩ដុល្លារ និង ៩៩៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិក)
  • ដាក់បន្ទះឈីបថ្មី ដំណើរការលឿនជាងមុន
  • មានជម្រើសទំហំផ្ទុកដល់ 256GB
  • ប្រើកញ្ចក់ប្រភេទធន់កម្រិតខ្ពស់ Gorilla Glass Victus
  • ប្អូរទៅប្រើអេក្រង់រាបស្មើ
  • កែប្រែរូបរាងថ្មី
  • ទម្លាក់កម្រិតបង្ហាញពី QHD+ មកត្រឹម Full HD+
  • ដកកន្លែងដាក់ microSD ចេញ
  • មិនមានកាសស្ដាប់ ឬដុំសាកថ្ម
  • ខ្នងក្រោយប្ដូរមកជាប្រភេទប្លាស្ទិក
  • មានរាងទូលាយ និងធ្ងន់ជាងមុន

២. រវាង Galaxy S21+ 5G និង Galaxy S20 5G

  • បន្ថែមទំហំថ្មធំជាងមុន ពី ៤៥០០ mAh ទៅដល់ ៤៨០០ mAh
  • តម្លៃលក់ទាបជាងមុន ចាប់ផ្ដើមពី ៩៩៩ដុល្លារ និង ១១៩៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិក)
  • ដាក់បន្ទះឈីបថ្មី ដំណើរការលឿនជាងមុន
  • មានជម្រើសទំហំផ្ទុកដល់ 256GB
  • ប្រើកញ្ចក់ប្រភេទធន់កម្រិតខ្ពស់ Gorilla Glass Victus
  • ប្អូរទៅប្រើអេក្រង់រាបស្មើ
  • កែប្រែរូបរាងថ្មី
  • ប្រើបច្ចេកវិទ្យាសេវា UWB
  • ទម្លាក់កម្រិតបង្ហាញពី QHD+ to Full HD+
  • ដកសែនស័រកាមេរ៉ា ToF ចេញ
  • ដកកន្លែងដាក់ microSD ចេញ
  • មិនមានកាសស្ដាប់ ឬដុំសាកថ្ម
  • ខ្នងក្រោយប្ដូរមកជាប្រភេទប្លាស្ទិក
  • មានរាងទូលាយ និងធ្ងន់ជាងមុន

៣. រវាង Galaxy S21 Ultra 5G និង Galaxy S20 Ultra 5G

  • តម្លៃលក់ទាបជាងមុន ចាប់ផ្ដើមពី ១១៩៩ដុល្លារ និង ១៣៩៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិក)
  • ប្រើសែនស័រ 108MP ជំនាន់ថ្មី
  • កាមេរ៉ាមានកម្រិតពង្រីក optical zoom 10x
  • មានកាមេរ៉ា telephoto ទីពីរ ដែលអាច optical zoom 3x
  • ឡែន Ultrawide ជាមួយនឹងមុខងារ autofocus
  • កាមេរ៉ាមុខក្រោយអាចថតវីដេអូបាន 4K@60 fps
  • ប្រើកញ្ចក់ប្រភេទធន់កម្រិតខ្ពស់ Gorilla Glass Victus
  • ជាត្រកូល Galaxy S ដំបូងគេអាចគាំទ្រមុខងារ S Pen
  • ស្មាតហ្វូន Samsung ដំបូងមានអេក្រង់ Refresh Rate 120Hz អាចរត់នៅកម្រិតបង្ហាញ QHD+ ដែលអាចផ្លាស់ប្ដូរបានពី 10Hz ទៅ 120Hz និងមានកម្រិតពន្លឺ 1500 nits
  • ប្រើបន្ទះឈីប និង RAM ល្បឿនលឿន
  • កែប្រែរូបរាងថ្មី និងជម្រើសច្រើនពណ៌
  • ទម្លាក់ល្បឿនសាកលឿនពី 45W មកនៅត្រឹម 25W
  • ដកកន្លែងដាក់ microSD ចេញ
  • មិនមានកាសស្ដាប់ ឬដុំសាកថ្ម
  • មានទម្ងន់ធ្ងន់ជាងមុន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់