• 2021-01-18 07:01:59
  • ព័ត៌មាន

សែលកាត ស្ថិតក្នុងចំណោមក្រុមហ៊ុនមានតម្លៃបំផុតទាំង ៥០ ប្រចាំឆ្នាំ ២០២០

  • 2021-01-18 07:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀត ដោយស្ថាប័នផ្សព្វផ្សាយខ្នាតអន្តរជាតិ ថាជាក្រុមហ៊ុនមួយឋិតក្នុងចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុតទាំង 50 ប្រចាំឆ្នាំ 2020។

ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Silicon Review ដែលត្រូវបានទទួលស្គាល់ជាស្ថាប័នបោះពុម្ពផ្សាយនិងផ្សព្វផ្សាយតាមអនឡាញខ្នាតពិភពលោក ដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកជំនាញផ្នែកធុរកិច្ច និងបច្ចេកវិទ្យា។

សហគមន៍អ្នកគាំទ្រទូទាំងសកលលោករបស់ទស្សនាវដ្តី Silicon Review រួមមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនខ្នាតអន្តរជាតិដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យារួមមាន Software, IT Services, Cloud, Big Data, Security និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនទៀតផងដែរ។

តាមរយៈអត្ថបទដែលបានចេញផ្សាយ បានកត់សម្គាល់ឱ្យដឹងថា “សែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តគ្រប់គ្រងដោយជនជាតិខ្មែរ ដែលមានបទពិសោធន៍ត្រួសត្រាយផ្នែកមួយនេះដល់ទៅជាង ២០ឆ្នាំ ហើយបច្ចុប្បន្ននេះ សែលកាតគឺជាប្រតិបត្តិករធំជាងគេបំផុតមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។

សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏លឿននិងគួរឱ្យទុកចិត្តជាងគេបំផុតនៅកម្ពុជា ដែលធ្លាប់ទទួលបាននូវពានរង្វាន់ និងការទទួលស្គាល់ជាអន្តរជាតិជាច្រើន ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ល្បឿនបណ្តាញ និងបទពិសោធន៍លេងហ្គេមតាមអនឡាញជាដើម។

គួរឱ្យចាប់អារម្មណ៍បំផុតផងនោះ ពានរង្វាន់ខ្នាតអន្តរជាតិរបស់សែលកាត ដែលទទួលបាននៅក្នុងឆ្នាំ ២០២០ រួមមានទាំងពានរង្វាន់ "ក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុត" ដែលផ្តល់ជូនដោយទស្សនាវដ្តី The Global Economics។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបាននូវពានរង្វាន់ “ក្រុមហ៊ុនផ្តល់បណ្តាញទូរស័ព្ទល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2020” ពីទស្សនាវដ្តី International Business ក៏ដូចជាត្រូវបានចាត់ចូលជា ”ក្រុមហ៊ុនដ៏ទាក់ទាញដែលមានតម្លៃបំផុតទាំង 30” ដោយ CIO Bulletin ផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ក៏មានកិត្តិយសបំផុតផងដែរ ដែលត្រូវបានទទួលស្គាល់ជាជ័យលាភី ពានរង្វាន់និយោជិកល្អជាងគេបំផុតនៅអាស៊ីប្រចាំឆ្នាំ២០២០ របស់សមាជអន្តរជាតិ World HRD Congress។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឱ្យដឹងអំពីការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពក្នុងពេលថ្មីៗនេះថា៖ “ការទទួលស្គាល់ជាអន្តរជាតិដោយស្ថាប័នបោះពុម្ពផ្សាយផ្នែកធុរកិច្ច និងបច្ចេកវិទ្យាឈានមុខគេនេះ គឺជាការឆ្លុះបញ្ចាំងនូវនវានុវត្តន៍ និងជំហរដ៏រឹងមាំរបស់សែលកាត ដែលជាក្រុមហ៊ុនផ្តល់បណ្តាញទូរគមនាគមន៍ដ៏ល្អជាងគេបំផុតនៅកម្ពុជា។ យើងតែងខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើដំណើរឈានមុខគេលើផ្នែកនវានុវត្តន៍ឌីជីថល ជាមួយគោលបំណងផ្តល់នូវបណ្តាញទូរស័ព្ទចល័តដែលគួរឱ្យទុកចិត្តនិងលឿនជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការទទួលស្គាល់ដ៏ជាទីមោទនបំផុតសម្រាប់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប ស្របពេលដែលពួកយើងកំពុងដើរឈានមុខគេផ្នែកឌីជីថលសម្រាប់កម្ពុជា និងរក្សាបាននូវភាពនាំមុខផ្នែកបណ្តាញដែលផ្តោតទៅលើល្បឿន គុណភាព និងប្រតិបត្តិការប្រកបដោយភាពល្អឥតខ្ចោះ”៕

មតិយោបល់