• 2021-01-18 06:41:26
  • ព័ត៌មាន

Toyota ខាតអស់ ១៨០លានដុល្លារ ដោយសារអត់ធ្វើរឿងមួយ

  • 2021-01-18 06:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានសម្រេចចិត្តដោះស្រាយជាមួយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដោយបង់ប្រាក់ចំនួន ១៨០ លានដុល្លារ លើបណ្តឹងរដ្ឋប្បវេណីចំពោះការបំពានច្បាប់ "Clean Air Act" ដោយសារក្រុមហ៊ុននេះមិនព្រមផ្តល់របាយការណ៍ពាក់ព័ន្ធនឹងការបំភាយឧស្ម័នពុល។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឲ្យដឹងថា បណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Toyota គឺសម្រាប់ "ការរំលោភបំពានជាប្រព័ន្ធនិងយូរអង្វែងលើច្បាប់ Clean Air Act ដែលតម្រូវឲ្យក្រុមហ៊ុនផលិតរថយន្តទាំងអស់ រាយការណ៍ពីចន្លោះប្រហោង និងការហៅរថយន្តត្រលប់មកវិញ ដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងការបំភាយឧស្ម័នពុល"។

ក្នុងនោះក្រុមហ៊ុន Toyota បានយល់ព្រមលើការផាកពិន័យចំនួន ១៨០ លានដុល្លារ ដែលនេះជាការពិន័យរដ្ឋប្បវេណីដ៏ធំបំផុត សម្រាប់ការរំលោភលើតម្រូវការរបាយការណ៍ស្តីពីការបំភាយឧស្ម័នរបស់ ទីភ្នាក់ងារការពារបរិស្ថានអាមេរិក Environmental Protection Agency (EPA)។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ បានបង្ហើបជាលើកដំបូងនៅឆ្នាំ ២០១៦ ថា ខ្លួនកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះរបាយការណ៍ដែលបានពន្យារាយការណ៍ដល់ EPA។ ការដោះស្រាយបានកើតឡើងភ្លាមៗ បន្ទាប់ពីការប្រកាសរបស់ការិយាល័យមេធាវីអាមេរិក នៅទីក្រុង Manhattan ថា រដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងក្រុមហ៊ុន Toyota។

គួរឲ្យដឹងថា បណ្តឹងនោះបានចោទប្រកាន់ Toyota ថា ចាប់ពីឆ្នាំ ២០០៥ រហូតដល់ចុងឆ្នាំ ២០១៥ ក្រុមហ៊ុន Toyota បានរំលោភលើសេចក្តីរាយការណ៍ Clean Air Act ស្តីពីបញ្ហាចន្លោះប្រហោងលើរថយន្ត បន្ទាប់ពីក្រុមហ៊ុនមិនបានដាក់របាយការណ៍ព័ត៌មានអំពីការបំភាយឧស្ម័ន (Emissions Defect Information Report ឬហៅកាត់ថា EDIR) មិនតិចជាង ៧៨ ដង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់