• 2021-01-18 06:40:03
  • ព័ត៌មាន

Apple ពិចារណានាំទ្រនាប់ស្កេនម្រាមដៃមកវិញ ហើយអាចដករន្ធសាកចេញពី iPhone 13

  • 2021-01-18 06:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 ដែលនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ​ នឹងមិនមានការផ្លាស់ប្ដូររូបរាងនោះឡើយ ប៉ុន្តែវាអាចនឹងមានការបន្ថែមនូវទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Bloomberg ដែល​បាន​ឲ្យ​ដឹង​ថា​ Apple កំពុង​ចាប់​ផ្ដើម​ធ្វើ​តេស្ត​លើ​មុខងារ​មួយ​នេះ។

ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​អះអាង​ថា Apple នឹង​មិន​បោះ​ចោល Face ID នោះ​ទេ ប៉ុន្តែ​ Apple បាន​ពិភាក្សា​អំពី​ការ​ដក​រន្ធ​សាក​ថ្ម​ចេញ​ពី​ iPhone ជំនាន់​ថ្មី​មួយ​ចំនួន ដើម្បី​ជំរុញ​ការ​សាក​ថ្ម​ដោយ​ប្រើ​ខ្សែ ជា​ពិសេស​គឺ​ការ​លក់​ឧបករណ៍​សាក​ដែក​ឆក់ MagSafe របស់​ខ្លួន។

គួរ​ដឹង​ថា​ចាប់​ផ្ដើម​ពី iPhone X មក (លើកលែងតែ iPhone SE ឆ្នាំ ២០២០) គឺ​លែង​មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាមដៃ Touch ID ដោយ​​បាន​ប្ដូរ​មក​ប្រើ​ប្រាស់​មុខងារ​ដោះសោ​ដោយ​ផ្ទៃ​មុខ Face ID ជំនួស​វិញ។

យ៉ាងណាក្ដី Face ID បាន​ក្លាយ​ជា​វិធីសាស្ត្រ​ពិបាក​មួយ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ ដោយ​សារ​បច្ចេកវិទ្យា​នេះ​មិន​អាច​ដោះ​សោ​ពេល​ដែល​ប្រើ​ប្រាស់​មាន​ពាក់​ម៉ាស​មុខ​នោះ​ទេ។ ដូច​នេះ​ត្រូវ​ទាញ​ម៉ាស​ចេញ ឬ​ត្រូវ​បញ្ចូល​លេខ​កូដ​ដើម្បី​ដោះ​សោ​ iPhone៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់