- 2021-01-18 04:41:11
- ផលិតផលថ្មី
ឧបករណ៍បច្ចេកវិទ្យាអនាគតពិសេសៗ ដែលបង្ហាញខ្លួនក្នុងពិព័រណ៍ CES ២០២១
- 2021-01-18 04:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍បច្ចេកវិទ្យាអនាគតពិសេសៗ ដែលបង្ហាញខ្លួនក្នុងពិព័រណ៍ CES ២០២១
ចន្លោះមិនឃើញ
CES ២០២១ ជាពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក ដោយឆ្នាំនេះបានប្ដូរការដាក់តាំងបង្ហាញតាមរយៈអនឡាញវិញម្ដង និងមានប្រមាណ ២០០០ក្រុមហ៊ុន បានដាក់តាំងផលិតផលថ្មីរបស់ខ្លួន ក៏ដូចជាផលិតផលកំពុងច្នៃប្រឌិតត្រៀមប្រកាសចេញនាពេលអនាគតផងដែរ។
ហើយខាងក្រោមនេះសុទ្ធសឹងជាផលិតផលបច្ចេកវិទ្យាពិសេសៗ ដែលបានដាក់តាំងក្នុងព្រឹត្តិការណ៍នាដ៏ធំនេះ នាថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ៖
ស្មាតហ្វូន LG អេក្រង់ពង្រីកបង្រួមបាន បច្ចេកវិទ្យាថ្មីនេះអាចឱ្យស្មាតហ្វូនថ្មីរបស់ LG ដែលត្រៀមបញ្ចេញនៅ ឆ្នាំ២០២១ អាចឲ្យអេក្រង់ពង្រីក ឬបង្រួមទំហំបាន ដោយមិនប្រើការបត់បើកដូចស្មាតហ្វូនដទៃនោះទេ។
យានហោះអគ្គិសនី Cadillac eVTOL អាចជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនលើអាកាសនាពេលពេលអនាគតរបស់ក្រុមហ៊ុន General Motor ដោយវាមានស្លាបចាក់ចំនួន៤ ប្រើ EV ម៉ូទ័រ កម្លាំង 90-kWh ដើម្បីហោះហើរ និងចុះចត។ ផលិតផលមានម៉ាក Cadillac នេះអាចហោះហើរក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងម៉ោង ដោយប្រើប្រាស់ត្រឹមថាមពលពីអាគុយ។
ទោះយ៉ាងណាផលិតផលនេះមិនទាន់លេចចេញជារូបរាងពិតប្រាកដក្នុងព្រឹត្តិការណ៍ CES ២០២១ នោះទេ វាគ្រាន់តែមានជារូបរាងគម្រូជាមុនសិននៅក្នុងកុំព្យូទ័រតែប៉ុណ្ណោះ។
ម៉ាស Razer Hazel វាត្រូវបានផលិតតាមលំនាំម៉ាស N95 និងច្នៃបច្ចេកវិទ្យាបន្ថែមដើម្បីការពារដល់ការឆ្លងមេរោគកូវីដ១៩។ វាផ្ដល់ខ្យល់បរិសុទ្ធល្អ ការពារពី UV និងប្រើការសាកថ្មដោយឥតខ្សែលើតំបន់បន្សុទ្ធខ្យល់។ វាក៏មានអំពូលភ្លើង LED លើម៉ាស និងធ្វើឱ្យការបញ្ចេញសំឡេងរបស់អ្នកពាក់បញ្ចេញមកបានច្បាស់ល្អ ខុសពីម៉ាសទូទៅផងដែរ។
ទោះយ៉ាងណាវាជាផលិតផលគម្រូសម្រាប់អនាគត មិនទាន់មានថ្ងៃប្រកាសចេញ និងតម្លៃនៅឡើយនោះទេ។
កុំព្យូទ័រយួរដៃ Lenovo ThinkBook Plus Gen 2 i ប្រើអេក្រង់២ ដោយអេក្រង់ថ្មីនេះទំហំ ១២អ៊ិញ ពណ៌សខ្មៅ អាចសន្សំថាមពលថ្ម ប្រើបានដល់ទៅ ២៤ម៉ោង។ ម៉ាស៊ីននេះប្រើប្រាស់បន្ទះឈីប Core ជំនាន់ទី១១ មាន Thunderbolt ៤ ប្រើ Wi-Fi 6 និងអាចសាកថ្មមិនប្រើខ្សែជាមួយ ThinkBook Mat។ វាត្រៀមប្រកាសចេញនៅ ឆ្នាំ២០២១ ក្នុងតម្លៃប្រមាណ ១៥៤៩ ដុល្លារ។
មេសោវៃឆ្លាត Touchless Video Doorbell ជាសោទ្វារប្រើបច្ចេកវិទ្យាដើម្បីវិភាគមុខមាត់អ្នកចង់បើកទ្វារតាមវីដេអូ និងសំឡេង។ វាត្រូវបានបង្កើតមកដើម្បីដោះស្រាយក្នុងវិបត្តិជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយការប៉ះពាល់ដោយមានតម្លៃប្រមាណជា ២០០ដុល្លារ។
តុលេងហ្គេម Arcade1Up Infinity Game Table ផលិតពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមលើទូហ្គេមធំៗ ដោយតុងហ្គេមនេះផ្ដល់ឱ្យទំហំអេក្រង់យ៉ាងធំស្មើនឹងផ្ទៃតុមួយ។ មានការរំពឹងទុកថា វានឹងបញ្ចេញនៅ ខែមីនា ខាងមុខ ក្នុងតម្លៃប្រហែល ៦០០ដុល្លារ៕