• 2021-01-18 03:39:02
  • ព័ត៌មាន

៤ចំណុចខ្លឹមលើ​ Galaxy S21 Ultra ដែលមិនមានលើស្មាតហ្វូនផ្សេង

  • 2021-01-18 03:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ដុះ​ខាត់​ Galaxy S21 Ultra ដោយ​បាន​ផ្លាស់​ប្ដូរ​រចនាបថ​នៃ​ការ​ឌីហ្សាញ​ និង​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ ហើយ​ ៤​ចំណុច​ខាង​ក្រោម​នេះ ​គឺ​មាន​​តែ​នៅ​លើ Galaxy S21 Ultra ដែល​ស្មាតហ្វូន​ផ្សេងៗ​មិន​មាន​ដូច​ សូម្បី​តែ Galaxy S21 និង Galaxy A21+។

១. ស្មាតហ្វូន​ដំបូង​ដែល​គាំទ្រ​នូវ​ Wi-Fi 6E

Wi-Fi 6E នៅ​លើ Galaxy S21 Ultra នឹង​អាច​មាន​ប្រតិបត្តិការ​នៅ​ហ្វ្រេកង់​កម្រិត 6GHz។ វា​អាច​ដំណើរ​ការ​ដូច​ជា​ Wi-Fi 6 ដែល​ប្រតិបត្តិការ​នៅ​ហ្វ្រេកង់ 5GHz ដែរ ប៉ុន្តែ​អាច​រត់​លើ​ច្រើន​​ Channel ​ជា​មុន ដែល​អាច​កាត់​បន្ថយ​ការ​រាំង​ស្ទះ និង​ការ​រំខាន​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​នៃ Wi-Fi 6E អាច​ទទួល​បាន​លុះត្រាតែ​ប្រើ​ជា​មួយ Router តម្លៃ​ថ្លៃ​ដែល​គាំទ្រ​នូវ Wi-Fi 6E នេះ​ដែរ។

២. មាន Refresh Rate ដែល​អាច​ផ្លាស់​ប្ដូរ​កម្រិត​បាន​ទូលំទូលាយ​បំផុត

អេក្រង់​ OLED នៅ​លើ Galaxy S21 Ultra មាន Refresh Rate 120Hz ដែល​ Refresh Rate នេះ​​​មាន​សមត្ថភាព​អាច​​ប្រែប្រួល​ពី​កម្រិត 10Hz ដល់ 120Hz ដែល​អាច​ជួយ​​សន្សំសំចៃ​ថាមពល​ថ្ម​បាន​ល្អ​ប្រសើរ​បំផុត។

៣. RAM ដែល​មាន​ល្បឿន​លឿន​ជាង​គេ

​​​​RAM ទំហំ 16GB នៅ​លើ Galaxy S21 Ultra គឺ​ជា​ប្រភេទ LPDDR5 1z ដែល​មាន​សមត្ថភាព​អាច​​បញ្ជូន​ទិន្នន័យ​ទំហំ 51.2GB ក្នុង​ពេល​ត្រឹម ១វិនាទី​ប៉ុណ្ណោះ។ ​វិធីសាស្ត្រ​វេចខ្ចប់​ 1z នៃ RAM LPDDR5 នេះ​ដែរ ធ្វើ​ឲ្យ​វា​មាន​កម្រាស់​ស្ដើង​ជាង​មុន ៣០% ផង​ដែរ។

៤. ស្មាតហ្វូន​ដំបូង​គេ​ដែល​មាន​កាមេរ៉ា​ទំហំ 108MP អាច​ថត​រូបភាព​ពណ៌​ 12-bit

S21 Ultra ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​មាន​ប្រើ​ប្រាស់​នូវ Sensor HM3 ជំនាន់​ទី​បី ដែល​បាន​ដោះស្រាយ​នូវ​បញ្ហា​ជា​ច្រើន​ដែល​មាន​នៅ​លើ Sensor ដែល​ប្រើ​លើ S20 Ultra និង Note20 Ultra។

Sensor ថ្មី​នេះ​មាន​មក​ជា​មួយ​នូវ​ប្រព័ន្ធ​ Focus PDAF ថ្មី ដែល​អាច​ Focus បាន​ត្រូវ​ជាង​មុន​បាន​ដល់ ៥០% ហើយ​វា​ក៏​មាន​បច្ចេកវិទ្យា​ Smart ISO Pro HDR ដែល​អាច​ស្រូប​យក​ពន្លឺ​បាន​ច្រើន​ជាង​មុន ៥០%។

បច្ចេកវិទ្យា Smart ISO Pro HDR នេះ​ដែរ​ក៏​មាន​សមត្ថភាព​អាច​ថត​រូបភាព​ដែល​​មាន​ពណ៌​ 12-bit ដែល​ជា​កំណត់​ត្រា​ថ្មី​មួយ​ក្នុង​ពិភព​ទូរសព្ទ៕​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់