• 2021-01-18 03:23:44
  • ព័ត៌មាន

ទីបំផុត ដឹងថ្ងៃ Ford F-150 Raptor ជំនាន់ថ្មី បង្ហាញខ្លួនហើយ អាចមានម៉ូដែល Raptor R ទៀត!

  • 2021-01-18 03:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Ford នឹងប្រកាសចេញរថយន្ត F-150 Raptor ជំនាន់ថ្មី ដើម្បីឆ្លើយតបទៅកាន់គូប្រជែង Ram 1500 TRX នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះតែម្តង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Ford ទំនងជាផ្តល់ជម្រើសចំនួន ២ សម្រាប់ F-150 Raptor ជំនាន់ទី១៤ នេះ។ បើយោងតាមគេហទំព័រ Car and Driver បានឲ្យដឹងថា Ford នឹងចេញ F-150 Raptor ថ្មី ជាមួយម៉ាស៊ីន ២ ជម្រើស គឺ ទី១ ម៉ាស៊ីន twin-turbo ចំណុះ ៣,៥លីត្រ V6 ដែលទទួលបានការអាប់ដេតថ្មី និង ទី២ គឺម៉ាស៊ីន supercharged ចំណុះ ៥,២លីត្រ Predator V8 ដែលមានប្រើលើម៉ូដែល Shelby Mustang GT500។

ជាមួយគ្នានេះដែរ រថយន្តភីកអាប់ F-150 Raptor ជំនាន់ថ្មី ដែលប្រើប្រាស់ម៉ាស៊ីន V8 នោះ នឹងត្រូវហៅឈ្មោះថា “Raptor R” ដើម្បីឆ្លើយតបទៅនឹង RAM 1500 TRX។

អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយទៀត គឺ F-150 Raptor ថ្មី នឹងប្រើបូមប្រភេទ coil-spring rear suspension ជំនួសឲ្យ leaf-spring វិញ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹង Ford F-150 Raptor ឆ្នាំ២០២១ មានតែរង់ចាំមើលនៅថ្ងៃទី០៣ ខែកុម្ភៈ តែប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់