• 2021-01-18 02:37:25
  • ព័ត៌មាន

នេះជាស្មាតហ្វូន​ 5G ដែលមានតម្លៃធូរថ្លៃជាងគេរបស់​ Samsung

  • 2021-01-18 02:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ Samsung បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​របស់​ខ្លួន​គឺ Samsung Galaxy A32 5G ដែលនឹងមានលក់នៅលើទីផ្សារអឺរ៉ុបចាប់ពីថ្ងៃទី១២​ ខែកុម្ភៈ​ ជាមួយ​តម្លៃ​ចាប់​ពី​ប្រមាណ​ ៣៣៨ដុល្លារ។​

Galaxy A32 5G គឺមានបំពាក់អេក្រង់ទំហំ​ ៦,៥អ៊ីញ ជា​ប្រភេទ LCD ដែលមានកម្រិតបង្ហាញ​ 720p+ ​និង​មាន​រចនាបថ​នៃ​ការ​ឌីហ្សាញ​ឈ្មោះ​ថា​ Infinity-V ដែល​មាន​បំពាក់​កាមេរ៉ា​មុខ​ទំហំ​ 13MP។

នៅ​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​៤​គ្រាប់​​ ដែល​កាមេរ៉ា​មេ​មាន​ទំហំ​ 48MP មាន​ Aperture f/1.8។ កាមេរ៉ា​ Ultrawide មានទំហំ​ 8MP (Aperture f/2.2), កាមេរ៉ា​២​គ្រាប់​ទៀត​មាន​ទំហំ​ 5MP ដូចគ្នា​ ដែលជាប្រភេទ​ Macro និងកាមេរ៉ាវាស់ជម្រៅ។

ទាក់ទង​នឹង​បន្ទះ​ឈីប​ Samsung មិន​បាន​បញ្ជាក់​អំពី​ម៉ូដែល​នោះ​ទេ​ ដោយ​វា​មាន​គួប​ផ្សំ​ជា​មួយ​ RAM ទំហំ​ 4GB, 6GB និង 8GB ហើយ​មាន​អង្គ​ផ្ទុក​ទំហំ 64GB និង 128GB ដែល​មាន​រន្ធ​សម្រាប់​ដាក់​មេមូរី​កាត​ផង​ដែរ។ ទំហំ​ថ្ម​របស់​ Galaxy A32 5G គឺ​មាន​ 5000mAh ដែល​អាច​សាក​ថ្ម​បំពេញ​តាម​រន្ធ USB-C ក្នុង​កម្លាំង​ 15W៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់