• 2021-01-18 02:27:02
  • ព័ត៌មាន

អាសង់ប៊ិច ចេញម៉ូដែលពិសេសថ្មី តម្លៃតែជាង ១ពាន់ដុល្លារស្តើង

  • 2021-01-18 02:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសម៉ាឡេស៊ី បានប្រកាសចេញម៉ូតូ Honda EX5 ឬហៅថា Honda Dream Fi ម៉ូដែលពិសេសថ្មី នៅក្នុងប្រទេសរបស់ខ្លួន។

ម៉ូតូ Honda EX5 ម៉ូដែល 35th Anniversary នេះ ទទួលបានការឌីហ្សាញខុសគ្នាពីម៉ូដែលធម្មតាបន្តិចបន្តួចប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្វីដែលថ្មីគឺការបន្ថែមតែម EX5 35th Anniversary នៅលើរបាំងមុខ ហើយវាផ្តល់ជម្រើសចំនួន ២ ពណ៌ គឺ ក្រហម (Euphoria Red Metallic) និង ខៀវ (Pearl Nightfall Blue)។

ជាមួយគ្នានេះដែរ ម៉ូតូ Honda EX5 ផ្តល់ជម្រើសចំនួន ២ ប្រភេទ គឺ ប្រភេទកាំរាយ និងប្រភេទកាំបន្ទះ ជាមួយនឹងតម្លៃ ១ ១៨០ដុល្លារ និង ១ ២៤០ដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី។

ម៉ូតូ Honda EX5 35th Anniversary ថ្មីនេះនៅតែបំពាក់ម៉ាស៊ីនកម្លាំង ១១០សេសេ ជាមួយប្រព័ន្ធប៊ិចសាំង Fi និងប្រើចង្កឹះលេខ ៤វគ្គដដែល៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់