• 2021-01-16 10:56:42
  • ផលិតផលថ្មី

វីដេអូដំបូង បង្ហាញពីរូបរាងម៉ូតូ Honda PCX160 2021 មានអីប្លែកខ្លះ?

  • 2021-01-16 10:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda PCX160 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ មាន​ហ្វេន​ជា​ច្រើន​នៅ​ខ្មែរ​កំពុង​ទន្ទឹង​រង់ចាំពេលនេះ​វត្តមាន​របស់វាបានមកដល់ហើយ។ ម៉ូតូ PCX 160ថ្មីនេះដោយចែកចេញជា ២ ម៉ូដែល គឺ PCX160 និង PCX e: HEV (Hybrid) បានផ្លាស់ប្តូរការឌីហ្សាញច្រើន ខុសពី​ស៊េរី​មុនៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាក់​ចិត្ត​ស្រលាញ់​កាន់​តែ​ខ្លាំង​​។ Honda PCX ស៊េរី​ថ្មី​នេះ​មានបំពាក់ចង្កៀងមុខ LED ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

"")

បើនិយាយពីកម្រិតស៊ីសាំងវិញ ម៉ូតូ PCX160 ស៊ី ៥៣,៥គីឡូម៉ែត្រ/លីត្រ ហើយ PCX e: HEV ស៊ី ៥៥,៤គីឡូម៉ែត្រ/លីត្រ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ ខណៈម៉ូដែល PCX e: HEV មានតែ ២៤លីត្រប៉ុណ្ណោះ។ PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ ដោយឡែកចំពោះ PCX e: HEV វិញ គឺប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនកម្លាំង ១៦០សេសេ ជាមួយម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយអគ្គិសនីមួយ។

ទស្សនាវីដេអូបង្ហាញពីរូបរាង ម៉ូតូ PCX160 ឆ្នាំ ២០២១ មានអីប្លែកខ្លះ៖

PCX160 នេះក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ។ តាម​ប្រភព​ពី​អ្នក​ម្នាក់​នៅ​ខ្មែរ​បាន​បង្ហើប​ប្រាប់ PCX160 ស៊េរី​ថ្មី​នេះ​នឹង​មកដល់​ខ្មែរ​នៅចុង​ខែ​នេះ ឬ​ដើម​ខែ​ក្រោយ។ Honda PCX 160 នេះ​មាន​តម្លៃ​ប្រមាណជា ៥ ៥០០ ទៅ ៦ ០០០ដុល្លារ (តម្លៃប៉ាន់ស្មាន)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់