• 2021-01-18 01:35:40
  • ផលិតផលថ្មី

លេចធ្លាយវីដេអូ Windows ថ្មីរបស់ Microsoft ថ្មីចែស គួរឱ្យអារម្មណ៍

  • 2021-01-18 01:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បានប្រកាសចេញ Windows 10X កាលពី ឆ្នាំ២០១៩ ដែលកាលនោះវាជាប្រព័ន្ធប្រតិបត្តិការ រចនាមកសម្រាប់ដាក់លើកុំព្យូទ័រយួរមានអេក្រង់ពីរ ប៉ុន្ដែនេះជាជំហ៊ានថ្មីមួយទៀត ត្បិតក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរ ដើម្បីប្រើជាមួយកុំព្យូទរអេក្រង់មួយបានផងដែរ។

ខណៈប្រព័ន្ធប្រតិបត្តិការនេះមិនទាន់ចេញជាផ្លូវការ និងជិតអភិវឌ្ឍន៍បញ្ចប់ ក៏មានលេចធ្លាយពីការប្រើប្រាស់របស់វាខ្លះៗគួរឱ្យចាប់អារម្មណ៍ ដោយអនុញ្ញាតមានការតម្លើងប្រើប្រាស់សាកល្បង។

ក្នុង OS ថ្មីនេះយើងឃើញថា Windows បានធ្វើការកែប្រែយ៉ាងច្រើនទៅលើផ្ទៃអ្នកប្រើប្រាស់ (UI) ដូចជាការប្ដូរប៊ូតុង Start មកនៅកណ្ដាល កែប្រែរបា taskbar និងប្ដូររូបរាងថ្មីទាំងស្រុងលើ notification center។ សូម្បីតែកម្មវិធី File ក៏ត្រូវប្ដូររូបរាងថ្មី និងប្រើប្រាស់ពេញអេក្រង់តែម្ដង។ ចំណែកឯកន្លែងជាច្រើនក៏ត្រូវបានកែប្រែបន្ថែមផងដែរ ដើម្បីជា្របច្បាស់សូមទស្សនាវីដេអូខាងក្រោម នៃការប្រើប្រាស់ត្រួសៗ Window 10X ដែលបង្ហោះដោយ Windows Central។

ទោះជាមានការកែប្រែជាច្រើនទៅលើផ្ទៃ UI ឱ្យមានភាពស្រឡះស្អាត និងដូររូបរាងចាស់ៗនៃមុខងារធ្លាប់មានក៏ដោយនោះ វាហាក់នៅមានមតិខ្លះសម្ដែងពីការមិនពេញចិត្តត្បិតថា Windows 10X កំពុងទាញទម្លាក់មុខមាត់របស់ Window ព្រោះវាមានរូបរាងជាច្រើនស្រដៀងទៅនឹង Chrome OS និង iPadOS។

ប្រព័ន្ធប្រតិបត្តិការ Windows 10X ត្រូវបានគេរំពឹងថានឹងអាចសាកល្បងតម្លើងប្រើប្រាស់ជាមុនបានលើកុំព្យូទ័រ (pre-installed) ខណៈគម្រោងបញ្ចេញ OS នេះនឹងប្រព្រឹត្តចុងឆ្នាំខាងមុខ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់