• 2021-01-15 08:53:16
  • ព័ត៌មាន

កម្មវិធី ៣ សែលកាត ដាក់ដំណើរការថ្ងៃនេះ​ ជា​មជ្ឈមណ្ឌល​​អប់រំ​​បែប​​ថ្មី​​លើ​​អនឡាញ​

  • 2021-01-15 08:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនសែលកាត បានប្រកាសពីការបើកដំណើរការ មជ្ឈមណ្ឌលអប់រំ (Education Hub) តាមអនឡាញ ដើម្បីអនុញ្ញាតឱ្យអតិថិជនសែលកាតរបស់ខ្លួន អាចចូលទស្សនាមាតិកាអប់រំតាមអនឡាញ ដោយឥតដែនកំណត់នៅទូទាំងប្រទេសកម្ពុជា។

សេវាកម្មនវានុវត្តន៍ផ្នែកឌីជីថល ដែលមានផ្តល់ជូននៅលើ Education Hub នេះ រួមមានសាលាអេឡិចត្រូនិច (E-School) កម្មវិធី ឃីម សុខហេង (Khim Sok Heng) និង កម្មវិធី iKnow iKnow ជាដើម។

Education Hub គឺជាមធ្យោបាយដ៏ល្អបំផុតមួយ សម្រាប់អ្នកសិក្សាគ្រប់រូបដែលមានបំណងចង់បង្កើនចំណេះដឹងរបស់ខ្លួន ជាមួយនឹងសមត្ថភាពក្នុងការទទួលបានការអប់រំឌីជីថលគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលដំណើរការដោយសែលកាត។

កម្មវិធីទាំង ៣

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា Education Hub គឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប ដើម្បីបង្កើនអក្ខរកម្មឌីជីថល និងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព នៅក្នុងអំឡុងស្ថានការណ៍ឥតទិសដៅច្បាស់លាស់នេះផងដែរ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “តាមរយៈអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពួកយើងនឹងនៅតែបន្តផ្តល់ជូននូវនវានុវត្តន៍ផ្នែកឌីជីថល ដើម្បីជួយពន្លឿនដល់ការធ្វើឌីជីថលនីយកម្មនៅកម្ពុជា។ ការអប់រំតាមអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅពេលនេះ ហើយពួកយើងអាចមើលឃើញយ៉ាងច្បាស់ថា សិស្សនិស្សិតនឹងនៅតែត្រូវពឹងផ្អែកលើថ្នាលសិក្សានិម្មិត (virtual learning platforms) ជាបន្ត”។

សាលាអេឡិចត្រូនិច (E-School)

ក្រុមហ៊ុនសែលកាត បានដាក់ឱ្យដំណើរការកម្មវិធីអប់រំតាមរយៈកម្មវិធីទូរស័ព្ទ iKnow iKnow នៅក្នុងឆ្នាំ ២០២០ ដើម្បីផ្តោតទៅលើសិស្សសាលាចាប់ពីថ្នាក់ទី ៦ ដល់ទី ១២។ សេវាកម្មនេះ មានផ្តល់ជូននៅទូទាំងប្រទេស ដោយអ្នកប្រើប្រាស់ត្រូវចំណាយត្រឹមតែ 1200 រៀលប៉ុណ្ណោះក្នុងមួយសប្តាហ៍។

អតិជនសែលកាត អាចបន្តមានឱកាសឈ្នះរង្វាន់អាហារូបករណ៍រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ ដើម្បីសិក្សានៅសាកលវិទ្យាល័យនាំមុខគេចំនួន ៣ នៅកម្ពុជា ដោយក្នុងនោះរួមមានសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC) តាមរយៈការចូលរួមប្រើប្រាស់កម្មវិធីអប់រំ ដើម្បីឆ្លើយសំណួរស្វែងរកចម្លើយត្រឹមត្រូវ។ កាន់តែពិសេសទៀតនោះ អតិថិជនក៏នឹងមានឱកាសប្រចាំខែ ដើម្បីឈ្នះម៉ូតូយ៉ាម៉ាហា X-Ride ចំនួន 2 គ្រឿងផងដែរ។

កម្មវិធី E-School Cambodia ដែលមាននៅលើ Education Hub របស់សែលកាត នឹងផ្តល់ជូនវគ្គសិក្សាតាមវីដេអូ (Video On Demand) ចំនួន ១២ វគ្គ ដោយផ្តោតលើថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ដោយឥតគិតថ្លៃរយៈពេលមួយខែ សម្រាប់រាល់អតិថិជនសែលកាតដែលប្រើប្រាស់លេខកូដប្រូម៉ូសិន “Cellcard”។

មុខវិជ្ជាជាច្រើន ដែលអនុលោមតាមស្តង់ដារអប់រំកម្ពុជារបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ក៏នឹងមានដាក់ជូនឱ្យប្រើប្រាស់ផងដែរ។ កម្មវិធីសិក្សា Khim Sok Heng មានផ្តល់ជូននូវមាតិការសិក្សាតាមវីដេអូ (Video On Demand) ដល់អតិថិជន ជាមួយនឹងគម្រោងបង់ថ្លៃប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែ ដែលអតិថិជនអាចបង់ថ្លៃគម្រោងដោយប្រើប្រាស់ទឹកប្រាក់នៅក្នុងគណនីសែលកាតរបស់ខ្លួន។

កម្មវិធី ឃីម សុខហេង (Khim Sok Heng)

លោក ឃីម សុខហេង (Khim Sok Heng) គឺជាសាស្ត្រាចារ្យដ៏ល្បីល្បាញ និងទទួលបានការគោរពដ៏ខ្ពស់មួយរូប ខាងផ្នែកបណ្តុះបណ្តាលជំនាញទន់។ មាតិកាតាមអនឡាញ រួមមានវគ្គស្តីពីភាពជាអ្នកដឹកនាំ ទំនាក់ទំនងគ្រួសារ ជំនាញធុរកិច្ច ការលើកទឹកចិត្តនិងការកែលំអខ្លួនឯង និងមានជំនាញដទៃៗទៀតជាច្រើន។

លោក វ៉ាតសុន បានថ្លែងទៀតថា៖ “Education Hub គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ពួកយើង ដើម្បីធានាបាននូវការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។

សេវាកម្មសិក្សាតាមអនឡាញនេះ គឺជាធនធានបន្ថែមដ៏អស្ចារ្យមួយ សម្រាប់ជួយដល់សិស្សនិសិ្សតក្នុងការរៀនសូត្រនូវជំនាញឌីជីថល ក៏ដូចជាជួយដល់ការអភិវឌ្ឍគំនិតរបស់យុវជនខ្មែរផងដែរ”។ អតិថិជនសែលកាតដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ Education Hub អាចចូលទស្សនាមាតិការបស់កម្មវិធីនេះបាន តាមរយៈ Cellcard App ដែលអាចស្វែងរកបាននៅលើហាងរបស់ iOS និង Android៕

មតិយោបល់