• 2021-01-15 08:24:19
  • ព័ត៌មាន

Honda Air Blade លែងសូវមានអ្នកជិះនៅខ្មែរ ឯនៅវៀតណាមកាន់តែធ្លាក់ថ្លៃ

  • 2021-01-15 08:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Air Blade ដែលធ្លាប់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ឥឡូវនេះបានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់ នៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្នម៉ូតូ Air Blade 125 កំពុងដាក់លក់តាមហាងនៅប្រទេសវៀតណាម មានតម្លៃប្រហែល ១ ៧៨០ដុល្លារ សម្រាប់ប្រភេទ Standard និង ១ ៨៣០ដុល្លារ សម្រាប់ប្រភេទ Special។ ជាមួយគ្នានេះដែរ សម្រាប់ Air Blade 150 វិញ មានតម្លៃប្រហែល ២ ៣៩០ដុល្លារ និង ២ ៤៤០ដុល្លារ។

ម៉ូតូ Air Blade 125 ប្រើម៉ាស៊ីនកម្លាំង ១២៥សេសេ ខណៈ Air Blade 150 ប្រើម៉ាស៊ីនកម្លាំង ១៥០សេសេ ហើយវាមានទាំងប្រភេទប្រើហ្វ្រាំង ABS និងហ្វ្រាំងធម្មតា។

យ៉ាងណាមិញ Air Blade 125 គឺជាគូប្រជែងជាមួយនឹងម៉ូតូ Yamaha FreeGo ខណៈ Air Blade 150 ប្រជែងនឹង Yamaha NVX 155៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់