• 2021-01-15 07:46:49
  • ព័ត៌មាន

ប្រៀបធៀប Galaxy S21 Ultra ទើបប្រកាសចេញ និង iPhone 12 Pro Max

  • 2021-01-15 07:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 Pro Max ជាស្មាតហ្វូនកំពូលរបស់ Apple រីឯ Galaxy S21 Ultra ដែល Samsung ទើបប្រកាសចេញថ្មីៗនេះ ក៏ជាកំពូលស្មាតហ្វូនដូចគ្នា។ អ៊ីចឹង តើស្មាតហ្វូនលំដាប់ខ្ពស់ទាំងពីរនេះ មានលក្ខណៈខុសគ្នាបែបណាខ្លះទៅ? តោះសូមស្វែងយល់បន្ថែមទាំងអស់គ្នា៖

អេក្រង់

  • Galaxy S21 Ultra ប្រើអេក្រង់កោងទំហំ៦,៨អ៊ិញ ប្រភេទ OLED កម្រិតបង្ហាញ 1400x3200 មាន Refresh rate 120Hz កម្រិតពន្លឺ 1500 nits និងគាំទ្រមុខងារ HDR។
  • iPhone 12 Pro Max ប្រើអេក្រង់រាបស្មើទំហំ ៦,៧អ៊ិញ ប្រភេទ OLED កម្រិតបង្ហាញ 1284x2778 មាន Refresh rate 60Hz កម្រិតពន្លឺ 1500 nits និងគាំទ្រមុខងារ HDR។

កម្លាំងម៉ាស៊ីន

ល្បឿនពិសោធន៍នៅក្នុង GeekBench ទទួលបាន ៥ពិន្ទុ (single-core / multi-core) ដោយ៖

  • Galaxy S21 Ultra ប្រើឈីប Snapdragon 888 ពិន្ទុ single-core ១១០៤ / multi-core ២៩១៣
  • Galaxy S21 Ultra ប្រើឈីប Exynos ពិន្ទុ single-core ១០៨៨ / multi-core ៣៤៧៥
  • iPhone 12 Pro Max ប្រើឈីប A14 Bionic ពិន្ទុ single-core ១៦០១ / multi-core ៤៣៤៩

ទោះជាយ៉ាងណា បន្ទះឈីបលើស្មាតហ្វូនទាំងពីរនេះ គឺគាំទ្រសេវា 5G ក៏ដូចជាមុខងារបច្ចេកវិទ្យា sub-6GHz និង mmWave ផងដែរ។ mmWave គឺជាបច្ចេកវិទ្យា 5G ដែលមានល្បឿនលឿនជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ។

កាមេរ៉ា

  • Galaxy S21 Ultra មានលែនដើម 108MP, លែនទី២ ultra wide 12MP, លែនទី៣ telephoto 10MP ពង្រីក3X, លែនទី៤ periscope 10MP ពង្រីក10X និងមាន Laser auto focus។
  • iPhone 12 Pro Max មានលែនដើម 12MP, លែនទី២ ultra wide 12MP, លែនទី៣ telephoto 12MP ពង្រីក 2.5X និងមានសែនស័រ LiDAR។

ថាមពលថ្ម និងកម្រិតសាក

  • Galaxy S21 Ultra មានទំហំថ្ម 5000mAh ទ្រទ្រង់កម្លាំងសាកពី 25W ឡើងទៅ និងកម្លាំងសាកឥតខ្សែ 15W
  • iPhone 12 Pro Max មានទំហំថ្ម 3687mAh ទ្រទ្រង់កម្លាំងសាកពី 20W ឡើងទៅ និងកម្លាំងសាកឥតខ្សែ 15W

តម្លៃ (លើទីផ្សារបរទេស)

  • Samsung Galaxy S21 Ultra 5G មានតម្លៃ ១២០០ ដុល្លារ ទំហំ 128GB, តម្លៃ ១២៥០ ដុល្លារ ទំហំ 256GB និង ១៣៨០ ដុល្លារ ចំពោះទំហំ 512GB
  • Apple iPhone 12 Pro Max មានតម្លៃ ១១០០ ដុល្លារ ទំហំ 128GB, តម្លៃ ១២០០ ដុល្លារ ទំហំ 256GB និងតម្លៃ ១៤០០ ដុល្លារ ចំពោះទំហំ 512GB

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់