• 2021-01-15 04:28:14
  • ផលិតផលថ្មី

ក្រៅពី Galaxy S21 ខាង Samsung ក៏បញ្ចេញផលិតផលសម្រាប់តាមដានដ៏ពិសេសមួយទៀត

  • 2021-01-15 04:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការប្រកាសចេញស្មាតហ្វូនស៊េរី Galaxy S21 កាលពីយប់មិញនេះ ក៏នៅមានកាសស្ដាប់ឥតខ្សែ Galaxy Buds Pro និង Galaxy SmartTag ដែលជាផលិតថ្មីមួយទៀតរបស់ Samsung។

Smart Tag ជាឧបករណ៍តាមដានលើអ្វីមួយ ពេលអ្នករកវាមិនឃើញ ដូចជាកូនសោផ្ទះ វ៉ាលីដាក់ឥវ៉ាន់ សត្វចិញ្ចឹម ឬអ្វីផ្សេងទៀតដែលអ្នកចង់តាមដាន ឬពិបាករកពេលត្រូវការម្ដងៗ។

វាក៏អាចបញ្ចេញសំឡេងស្រួលឱ្យអ្នកតាមរកផងដែរ ហើយចំណុចពិសេសមួយទៀត គឺវាអាចដឹងពីតាំងដែល Smart Tag ស្ថិតនៅផងដែរ និងអាចផ្ដល់ដំណឹងភ្លាមៗបើ Smart Tag ចាប់ផ្ដើមផ្ដាច់ចេញពីស្មាតហ្វូន ឧទារហណ៍ដូចជា សោផ្ទះជ្រុះ ឬសត្វចិញ្ចឹមរត់ឆ្លាយពីស្មាតហ្វូន។

លើសពីមុខងារតាមដានរបស់ផ្សេងៗ វាក៏អាចដើរតួជា Smart Home ផងដែរដោយអាចបញ្ជារឱ្យបិតបើកអំពូលភ្លើងវៃឆ្លាត បញ្ជារឱ្យទូរសព្ទរោទ៍ពេលចង់រក បញ្ជារលើបិតបើកម៉ាស៊ីនត្រជាក់ ឬបញ្ជារឱ្យឡានបើកភ្លើងបានជាដើម។

ឧបករណ៍ទំហំតូចស្រោបខ្លួនដោយផ្លាស្ទិចនេះដំណើរការដោយបច្ចេកវិទ្យា Bluetooh LE (ប្រើថាមពលថ្មតិច = Low Energy) នឹងត្រូវបានដាក់លក់ក្នុងតម្លៃ ២៩,៩៩ ដុល្លារ ប៉ុន្ដែអ្នកនឹងទទួលវាដោយឥតគិតថ្លៃសម្រាប់ការ Pre Order ស៊េរីស្មាតហ្វូន Galax S21។

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់