• 2021-01-15 02:25:23
  • ព័ត៌មាន

Dav Dav Gaming បង្ហើបប្រាប់ឧបសគ្គមិនអាចភ្លេចបានមុនក្លាយខ្លួនជា Streamer

  • 2021-01-15 02:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dav Dav បាន​ចាប់​អាជីព​ជា Streamer នៅដើម​ឆ្នាំ 2018 ដោយ​សារ​ដឹង​ខ្លួន​ថា​ចាប់​ផ្តើម​ចូលចិត្តការ​លេង​ហ្គេមតាំងពីពេញវ័យ​មក​បាន​ធ្វើ​ឲ្យ​ខ្លួនមាន​ទេព្យកោសល​ខាង​លេង​ហ្គេម​និង​មាន​ពាក្យ​សម្ដី​ចាក់​ទឹក​មិន​លេច​ជា​មួយ​ហ្វេន​គ្រប់​ពេល​ឡាយ​ម្ដងៗ។

ធ្វើ​ជា Streamer ដំបូងៗ Dav Dav បាន​ប្រាប់ពី​បញ្ហា​​ដែល​ធ្លាប់​ជួប​ប្រទះ​ គឺថា​មានឧបសគ្គធំ​ៗ​ដែល​មិន​អាច​បំភ្លេច​បាន​គឺ​នៅ​ពេល​ឡាយ​ហ្គេម​ម្ដងៗ គ្មានអ្នកគាំទ្រ ​ទី២ អៀន​ច្រើន ចំណុច​នេះ​ចង់​មាន​ន័យ​ថា​នៅ​ពេល​ឡាយ​លើ​ដំបូង​មិន​ហ៊ាន​ទាំង​និយាយ​ស្ដី​ច្រើន និង​ទី៣ ក្នុងសង្គមគេមើលមកយើងថាជាមនុស្សមិនបានការលេងតែហ្គេម​នៅ​ផ្ទះ។

ជាកូនអ្នកខេត្តសៀមរាប Dav Dav ក្រៅ​ពី​លេង​ហ្គេម​បាន​ប្រាប់​ពី​ចំណង់ចំណូលចិត្ត​ផ្សេង​ទៀត​ដូច​ជា Research ( YouTube ,Website ) និង​ស្វែង​រក​ចំណេះ​ដឹង​ថ្មី​បន្ថែម​ទាក់​ទង់​ជា​មួយ​ការ​ងារ​ប្រចាំថ្ងៃ។ បច្ចុប្បន្ន Dav Dav បាន​បញ្ចប់​ការ​សិក្សាហើយ​តែ​បែរ​ជា​មក​ធ្វើ​ជា​អ្នក Streamer ដើម្បី​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ដែល​ស្រលាញ់​តាំង​ពី​តូច​ៗ​មក។​

ក្រៅពី​អាជីព Streamer បច្ចុប្បន្ន Dav Dav ក៏​មាន​មានក្តីស្រមៃ​ធំ​មួយ​គឺ​ចង់ក្លាយ​​ទៅ​ជា​អ្នក​អធិប្បាយ​ហ្គេម​នៅ​តាម​កម្មវិធី​ប្រកួត​មួយ​ចំនួន ព្រោះ​ឃើញ​ថា​នាពេល​​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កម្មវិធី​ប្រកួត​ហ្គេម (កីឡា Esport) ធំៗ​លំដាប់​ពិភព​លោក​ច្រើន ដែល​ធ្វើ​ឲ្យ​កញ្ញា​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ខ្លាំង​លើ​អាជីព​មួយ​នេះ​។​

ទំនាក់ទំនង​ជា​មួយ​គ្រួសារ​មិត្ត​ភក្តិ Dav Dav ថា​មិន​មាន​អ្វី​ប្លែក​ទេ​ក្រោយពេលចាប់អាជីពជា Streamer នេះ​ដោយ​​មាន​ការ​ប្រាស្រ័យទាក់ទងនៅតែល្អដ៏ដែល។ ទោះបី​ជា​ក្នុងមួយថ្ងៃ​កញ្ញា​បាន​ធ្វើ​ការ​ឡាយ​ហ្គេម​ច្រើន​រហូត​ដល់ ៤ ទៅ ៦ម៉ោង តែ​កញ្ញា​ក៏​នៅ​តែ​មិន​ភ្លេច​ស្វែង​រកអ្វីថ្មី​ពី​ការ Research មើល YouTube ឬក៏ Website ដែល​ជា​ប្រភព​ចំណេះ​ដឹង​បន្ថែម។

ក្រៅពី Streamer Dav Dav ក៏​មាន​អាជីព​អ្នក​លក់​ Online ​មួយ​រូប​ផង​ដែរ។ ដោយ​សារ​ការ​ស្រលាញ់​ចូល​ចិត្ត​និង​នៅ​តែ​ឲ្យ​ហ្វេន​បន្ត​គាំទ្រ​ទៀ ក្នុងអាជីពStreamer នេះ កញ្ញា​នៅតែបន្តរហូត លើ​ពី​នេះ​ Dav Dav ក៏​​មាន​គម្រោងបន្ថែមក្រៅពី Streamer គឺ​ចង់​ក្លាយ​ជា Youtube ឬ អ្នក​អធិប្បាយ​ហ្គេម​មួយ​រូប​។

Dav Dav ក៏​បាន​បង្ហាញ​អារម្មណ៍​ពី​អាជីព​មួយ​នេះ ទៅកាន់អ្នកលេង Game ក៏ដូចជា Streamer មិនទាន់ជោគជ័យថា កុំចុះចាញ់កុំបាក់ទឹកចិត្តត្រូវតែស៊ូៗ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​និង​អាជីព​ដែល​ខ្លួន​ស្រលាញ់ និង​ត្រូវ​លេង​ហ្គេម​ឲ្យ​មាន​ប្រយោជន៍ ហើយ​​ចង​ឲ្យ​អាណាព្យាបាល ដែល​មាន​កូន​ស្រលាញ់​អាជីព​នេះ​សូម​បើក​ចិត្ត​ទទួល​យក​នូវ​អ្វីដែល​ពួក​គាត់​កំពុង​ធ្វើកុំទាន់រារាំងក្ដី​សុបិន្ដ​របស់​ពួក​គាត់៕​

អត្ថបទ៖ ម៉េងងី

មតិយោបល់