• 2021-01-14 07:18:26
  • ព័ត៌មាន

Snapchat ​ជា​បណ្ដាញ​សង្គម​ធំៗ​ទី ៨ បិទ​និង​ផ្អាកមិន​ឲ្យ ​ត្រាំ​ ​មាន​សកម្មភាព​!

  • 2021-01-14 07:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ​បណ្ដាញ​សង្គម Snapchat ​បាន​ប្រកាស​​បិទ​ជា​បណ្ដោះ​អាសន្ន​ លើ​គណនី​ផ្លូវការ​លោក​ ​ត្រាំ​ ​និង​ក្លាយ​ជា​បណ្ដាញ​សង្គម​ធំៗ​ទី ៨ ​ដែល​អនុវត្ត​បែប​នេះ​ បន្ទាប់​ពី YouTube និង Twitter ។

រូបតំណាង

តាំង​ពី​មាន​ការលុក​លុយ​វិមាន​កាពីតូល​ដ៏​សាហាវ​ដោយ​អ្នក​គាំទ្រ​លោក​ត្រាំ មាន​ប្រដាប់​អាវុធ និងហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សានៅ​ពេល​សប្ដាហ៍​មុន គេសង្កេត​ឃើញ​គណនី​ស្ទើរ​តែ​ទាំង​អស់​របស់ ត្រាំ​ ​ត្រូវ​បាន​បិទ និង​ផ្អាក​ជា​បន្ត​បន្ទាប់​​ដែល​មាន​ដូច​ជា៖ Twitter, Facebook, WhatApp, Instagram, YouTube, Snapchat, Twich, Reddit, LiquidWeb, ថែម​ទាំង​ Amazon ទៀតផង​។

គណនីផ្លូវការ ត្រាំ ត្រូវ Twitter បិទរៀងរហូត

ជម្រាប​ជូន​ដែរ​ថា ​ចំណាត់ការ​ផ្អាកបណ្ដោះអាសន្ន ឬបិទគណនីខាង​លើ​នេះ​ ​មិន​ធ្វើ​ឡើង​តែ​ចំពោះ​បុគ្គល​លោកត្រាំ​តែ​ម្នាក់​នោះ​ទេសូម្បី​តែ​ឆាណែល​ផ្លូវការ​ ​White House’s official ​ក៏​ធ្វើ​ដូច​គ្នា​នេះ​ដែរ។ ​ក្នុង​នោះ​មាន​វីដេអូ ២ ត្រូវ​បានយូធូប បាន​ដក​ចេញ​រួច​ហើយ​​។ ​វីដេអូមួយ​ការនិយាយរបស់លោក ត្រាំ ​ទៅ​កាន់​អ្នក​សារព័ត៌មាន និង​មួយ​ទៀត​ជា​វីដេអូ​និយាយ​អំពី​បញ្ហា​ជញ្ជាំង​ព្រំដែន​អាមេរិក-ម៉ិចសិក។

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ រក្សា

មតិយោបល់