/Inter-24/5fffb8a09a110_1610594460_medium.png)
- 2021-01-14 04:05:32
- ព័ត៌មាន
វ៉ាក់សាំងមួយដូស ១០០០ ដុល្លារលក់លើវិបសាយខុសច្បាប់ កំពុងត្រូវក្រុមអ្នកជំនាញ Cyber តាមចាប់!
- 2021-01-14 04:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំងមួយដូស ១០០០ ដុល្លារលក់លើវិបសាយខុសច្បាប់ កំពុងត្រូវក្រុមអ្នកជំនាញ Cyber តាមចាប់!
ចន្លោះមិនឃើញ
វិបសាយខុសច្បាប់(Dark web) មិនបញ្ចេញឈ្មោះ ត្រូវបានក្រុមពួកអ្នកផុសលក់ បានព្យាយាមផ្សព្វផ្សាយដំណឹងពី វ៉ាក់សាំងកូវីដ១៩ ដោយប្តូរមកវិញជាប្រភេទលុយអេឡិចត្រូនិច(Bitcoin) ។
តាមការចុះផ្សាយដោយ CNBC បានឲ្យដឹងថាថ្មីនេះ ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាព រកឃើញ ប្រភេទវិបសាយខុសច្បាប់ខាងលើដែលពួកគេដំណើការនោះទាមទារទាល់តែមាន Software ពិសេសទើបអាចចូលមើលនិងបញ្ជាទិញបាន ហើយវាក៏ជាច្រកក្នុងការចរចារទិញគ្រឿងញៀន ឬគ្រឿងផ្សំខុសច្បាប់ដទៃទៀតផងដែរ។
រាល់បញ្ជីវ៉ាក់សាំងកូវីដ១៩ ដែលពួកគេដាក់លក់សុទ្ធតែដាក់តម្លៃច្បាស់ៗក្នុងមួយដូសចាប់ពី ៥០០ ឡើងដល់ ១០០០ ដុល្លារ និងជាប្រភេទវ៉ាក់សាំងចម្រុះ ដែលមានទាំងរបស់ក្រុមហ៊ុនឱសថល្បី និងគ្មានប្រភព។
ក្រុមអ្នកជំនាញដដែល បានរំលេចឲ្យដឹងពីដំណើរការបញ្ជាទិញត្រួសៗដែលពួកគេប្រតិបត្តិការគឺ ដំបូង ទាមទារទាល់តែមាន Software ពិសេសទើបអាចចូលក្នុងវិបសាយនោះ ហើយបើចង់បញ្ជាទិញទាល់តែមានភ្ជាប់ទៅនឹងក្រុម Telegram ដែល (encrypted) ។ បន្ទាប់ពីអ្នកបង់ប្រាក់តាមរយៈ Bitcoin និងផ្ញើរអស័យដ្ឋានអ្នករួចមក ស្រាប់តែពួកអ្នកលក់នោះ លុបចោលទាំងអស់ រាល់ការនិយាយបញ្ជាទិញទាំងប៉ុន្មាន និងមិនទម្លាក់ទំនិញឲ្យទេ (ស្ថិតក្នុងប្រភេទបោកប្រាស់-scammer) កំពុងតាមដានអត្តសញ្ញាណបន្តទៀត៕