• 2021-01-13 04:06:49
  • ផលិតផលថ្មី

​SONY បញ្ចេញ​សាច់​ដុំ​ផលិត​ ​ឌ្រូន​យក្ស ដំបូង​បង្អស់ (មាន​វីដេអូ)

  • 2021-01-13 04:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រុមហ៊ុន Sony បាន​ដាក់​បង្ហាញ​ឲ្យ​ឃើញ​នូវផលិតផល​ Drone ជំនាន់ដំបូងបំផុត​របស់​ខ្លួន​ ស្រប​ពេល​ដែល​ដ្រូន​នោះ​បំពាក់​មក​ជាមួយ​នឹង​ម៉ាស៊ីនថត​ Alpha Series ថែមទៀតផង។

ប្រអប់ឌ្រូន Sony

​Drone របស់ Sony ​ម៉ូឌែល​ដំបូង​នេះ នៅ​មិន​ទាន់​មានព័ត័មាន​ច្រើន​ពី​លក្ខណៈសម្បត្តិ និង​តម្លៃរបស់វានៅឡើយទេ តែ​គេ​ឃើញ​មាន​ទំហំ​ធំ​មែន​ទែននិង​​មានជើងទម្រអាចបត់ឡើងលើបាន នៅពេលកំពុងហោះហើរ និងបត់ចុះក្រោមវិញ រៀងរាល់ពេលដែលវាចុះចត។ វា​ជា​ផលិតផល​ពិសេស ធ្វើ​ឡើង​សម្រាប់​ទីផ្សារ​អ្នក​ផលិតវីដេអូ​កម្រិត​ខ្ពស់ ឬ​កម្រិត Professional ​ក្នុង​វិស័យ​ភាព​យន្ត​ជា​ដើម។

Alpha Series

ឌ្រូន​ដំបូង​នេះមាន​ឈ្មោះ​ថា Sony’s Airpeak ​ដែល​មាន​សមត្ថភាព​ខ្ពស់​ប្រហាក់​ប្រហែល​នឹង​ឌ្រូន របស់​ក្រុមហ៊ុន DJI ​ដូច្នោះ​ដែរ ប៉ុន្តែ​វា​នៅ​មិន​ទាន់​មាន​ម៉ូឌែល​ផ្សេង​នៅ​ឡើយ​ទេ​។

​ជម្រាប​ជូន​ផង​ដែរ​ថា ​គំនិត​ផលិត​ Drone ជំនាន់​ដំបូង​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន SONY បង្ហើប​ឲ្យ​ដឹង​ម្ដង​ដែរ​ កាល​ពី​ឆ្នាំ ២០២០ ​តែ​វា​ទើប​នឹង​លេច​រូប​រាង​ឡើង​នៅ​ឆ្នាំ ២០២១ សម្រាប់​តាំង​ក្នុង​ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2021 ។

រថយន្ដ SONY ម៉ូឌែល​ដំបូង VISION-S

ទស្សនាវីដេអូបង្ហាញពី Drone លើ​វាល​ទឹក​កក​៖

រថយន្ដអគ្គិសនី SONY ដំបូង VISION-S ថត​ដោយ​ឌ្រូន Sony ៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់