• 2021-01-13 02:26:54
  • ព័ត៌មាន

ស្ងាត់ៗ Ferrari Roma មួយគ្រឿងដំបូង បង្ហាញខ្លួននៅប្រទេសក្បែរខាងកម្ពុជា

  • 2021-01-13 02:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ រូបភាពនៃរថយន្ត Ferrari Roma ត្រូវបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន នៃឈ្មួញនាំរថយន្តទំនើបម្នាក់នៅក្នុងទីក្រុង Ho Chi Minh City ប្រទេសវៀតណាម។

Roma បានបង្ហាញខ្លួនជាផ្លូវការ កាលពីចុងឆ្នាំ២០១៩ ហើយជារថយន្ត Supercar ម៉ូដែលចុងក្រោយបង្អស់របស់ Ferrari។ រថយន្ត Roma មួយគ្រឿងដំបូងបង្អស់ដែលមានវត្តមាននៅវៀតណាមនោះ មានតួខ្លួនពណ៌ខៀវក្រម៉ៅ (Dark Blue)។

Ferrari Roma គឺជាប្រភេទរថយន្ត Coupe ទ្វារ២ ដែលមានការឌីហ្សាញខុសពីរថយន្ត Ferrari ម៉ូដែលណាៗទាំងអស់នាពេលបច្ចុប្បន្ន ព្រោះវាត្រូវបានបំផុតគំនិតតាមការឌីហ្សាញនៃរថយន្ត Ferrari Maranello ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ កាលពីអំឡុងឆ្នាំ១៩៩០។

រថយន្តស្ព័ររបស់អ៊ីតាលីខាងលើ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៩លីត្រ twin-turbocharged V8 មានកម្លាំង ៦១២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៤វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣២០គីឡូម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបង្ហាញពីតម្លៃផ្លូវការរបស់វាសម្រាប់ទីផ្សារប្រទេសវៀតណាមឡើយ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់