• 2021-01-13 01:23:15
  • ព័ត៌មាន

PCX 160 ឆ្នាំ២០២១ មានលក់នៅខ្មែរហើយ តែកុំទាន់ទិញពេលនេះ ព្រោះហេតុផលមួយ

  • 2021-01-13 01:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានប្រកាសចេញជាផ្លូវការនៅក្នុងប្រទេសជប៉ុន ហើយបន្ទាប់មកនៅក្នុងប្រទេសថៃ ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ ដ៏ថ្មីសន្លាងបានបង្ហាញខ្លួននៅតាមហាងនាំចូលម៉ូតូឯកជន ក្នុងរាជធានីភ្នំពេញហើយ។

បើតាមការបង្ហើបឲ្យដឹងពីអ្នកលក់ម៉ូតូកុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ បើទិញពេលនេះអាចមានតម្លៃដល់ ៦ ៥០០ដុល្លារឯណោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកខាងលើបានខ្សឹបប្រាប់ថា បើស្រលាញ់មែន រង់ចាំតិចទៅ កុំទាន់ទិញពេលនេះអី ព្រោះតម្លៃមិនទាន់ថេរឡើយ ពោលគឺតម្លៃឡើងចុះនៅលើមាត់អ្នកលក់ប៉ុណ្ណោះ បើទិញពេលនេះដឹងតែតម្លៃថ្លៃកប់ក្តោងហើយ។

ម៉ូតូ PCX ថ្មី បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ ខណៈម៉ូដែល PCX e: HEV មានតែ ២៤លីត្រប៉ុណ្ណោះ។

PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។ វាក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់