• 2021-01-13 00:00:00
  • ព័ត៌មាន

អ្នកមាន​រូបិយប័ណ្ណ​ណឌីជីថល គួរប្រយ័ត្នមេរោគកុំព្យូទ័រមួយនេះ

  • 2021-01-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខតាមអ៊ីនធឺណិត បានប្រកាសពីគោលដៅវាយប្រហាររបស់​Hacker ទៅលើអ្នកមាន​រូបិយប័ណ្ណ​ណឌីជីថល (cryptocurrency) ខណៈមានផែនការតាំងពី ខែមករា កាលពី ឆ្នាំ២០២០។ ការវាយប្រហារខាងលើត្រូវបានរកឃើញជាលើកដំបូងនៅក្នុង ខែធ្នូ នៃឆ្នាំ២០២០ ដោយគេជឿថាមានអ្នករងគ្រោះប្រមាណ ៦ ៥០០នាក់។

ក្រុមវាយប្រហារទាំងនោះ បានប្រើមេរោគ ElectroRAT Trojan ដើម្បីលួចយកគណនីអ្នកប្រើប្រាស់ និងលួចយក​រូបិយប័ណ្ណ​ឌីជីថលដែលពួកគេមាន។ មេរោគទាំងនេះក៏មានលទ្ធភាពអាចដំណើរការជាសម្ងាត់លើកុំព្យូទ័រ លួចចាប់យកការចុចលើក្ដារចុច អាចscreenshots លួច uploadឯកសារ ទាញយកកម្មវិធីផ្សេងៗ និងដំណើរការកម្មវិធីដទៃទៀតតាមការបញ្ជាររបស់ Hacker ពីចម្ងាយ។ ElectroRAT ក៏ជាមេរោគពិសេសមួយបង្កើតពី framework Electron (open-source) មានសមត្ថភាពអាចដំណើរការបានលើប្រព័ន្ធដំណើរការសំខាន់ៗដូចជា Windows, Linux និង macOS។

ElectroRAT Trojan មានអត្តសញ្ញាណជាកម្មវិធីគ្រប់រូបិយបណ្ណឌីជីថល ដូចជាកម្មវិធី Jamm, eTrade និង platform DaoPoker ដើម្បីបន្លំអ្នកប្រើប្រាស់ឱ្យជឿ និងទាញយកវាទៅតម្លើង ហើយបន្ទាប់មក Hacker នឹងឆ្លៀតឱកាសនេះដើម្បីគ្រប់គ្រង និងបញ្ជារកុំព្យូទ័ររបស់អ្នកពីចម្ងាយតែម្ដង។ ពួកគេក៏ប្រើការផ្សព្វផ្សាយកម្មវិធីមេរោគទាំងនេះតាមរយៈ Twitter, Telegram វេទិកាជជែកមតិ bitcointalk និង SteemCoinPan ផងដែរ។

អ្នកប្រើប្រាស់ដែលបានទាញយកកម្មវិធីមេរោគទាំងនេះប្រើគប្បី បិត process កម្មវិធីទាំងនោះចេញ លុបរាល់ឯកសារពាក់ព័ន្ធនឹងកម្មវិធីដែលបានទាញយកមក និងប្ដូរលេខសម្ងាត់គណនីរូបិយបណ្ណឌីជីថលដែលមាន ដើម្បីជៀសវាងពីការវាយប្រហារខាងលើ។

គួរបញ្ជាក់ថា Cryptocurrency ជា​រូបិយប័ណ្ណ​ឌីជីថល មិនមានរូបរាងជាក្រដាសប្រាក់អាចមើលឃើញនោះឡើយ ដោយការចាយវាយរបស់វាមិនត្រូវបានឆ្លងធនាគារកណ្ដាលណាមួយ ឬប្រទេសឡើយ។ រូបិយបណ្ណឌីជីថលកំពុងពេញនិយមបច្ចុប្បន្នរួមមាន Bitcoin (BTC), Bitcoin Cash (BCH), Litecoin (LTC), Ethereum (ETH), Binance Coin (BNB), Tron (TRX), Chainlink (LINK)៕

ប្រភព៖ thehackernews ប្រែ​សម្រួល៖ កុសល

មតិយោបល់