• 2021-01-12 09:14:26
  • ព័ត៌មាន

តាមទាន់ទើបដឹង! មហាសេដ្ឋីទាំង២នេះ មានប្រវត្តិខ្វែងគំនិតគ្នា៤ឆ្នាំហើយ

  • 2021-01-12 09:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេលជាង៤ឆ្នាំហើយដែលមហាសេដ្ឋីបច្ចេកវិទ្យាទាំងពីរគឺ Elon Musk និង Mark Zuckerberg បានប៉ះទង្គិចគ្នា ពិសេសគឺទៅលើប្រធានបទ AI និង គ្រាប់រ៉ុកកែត តែម្ដង។

នៅខែកញ្ញា ឆ្នាំ២០១៦ មានរឿងសំខាន់មួយបានកើតឡើងនៅជាចំណុចរសើបនៃដើមហេតុទំនាស់បុគ្គលទាំងពីរ ដោយក្រុមហ៊ុន SpaceX របស់ Elon Musk បាន​បាញ់​គ្រាប់​រ៉ុកកែត​ Falcon 9​ សាកល្បង ក្នុងរដ្ឋ Florida បន្ទាប់មកក៏បានផ្ទុះ និងបានបំផ្លាញទៅលើផ្កាយរណប AMOS-6 របស់ Facebook។

ផ្កាយរណប AMOS-6 ជាផ្នែកមួយនៃគម្រោង Internet.org ដោយផ្ដល់ការតភ្ជាប់អ៊ីធឺណិតទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ និងផ្កាយរណបដំបូងបង្អស់របស់ Facebook នៅក្នុងគន្លងគោចរផងដែរ។

មហាសេដ្ឋី Facebook មិនពេញចិត្ត ក៏បានបង្ហោះសារក្នុង Facebook ថា គាត់មានការខកចិត្តយ៉ាងខ្លាំងនៅពេលដឹងថាការបាញ់បង្ហោះរបស់ SpaceX បានបំផ្លាញផ្កាយរណបរបស់ Facebook ដែលវាអាចផ្តល់ការតភ្ជាប់ដល់សហគ្រិនជាច្រើន និងមនុស្សគ្រប់គ្នានៅទូទាំងទ្វីប។

ពីរឆ្នាំក្រោយមក មហាសេដ្ឋី Tesla ក៏បានឆ្លើយតបសាររបស់អ្នកសារព័ត៌មាន CNN លើ Twitter ដែលមានអត្ថន័យថា ជាកំហុសរបស់គាត់មែន និងបានផ្ដល់ការបាញ់ផ្កាយរណបម្ដងទៀតឥតគិតថ្លៃ ហើយគាត់ក៏គិតថា Facebook ក៏មានធានារ៉ាប់រងខ្លះសម្រាប់ផ្កាយរណបរបស់ពួកគេផងដែរ។

នៅឆ្នាំ ២០១៧ សេដ្ឋីទាំងពីរក៏នៅ​រកាំរកូស​ដដែល ខណៈ Elon Musk មានការព្រួយបារម្ភពីវត្តមានរបស់ AI ដោយចង់ឱ្យការប្រុងប្រយ័ត្ន និងមានបទបញ្ញតិ្តដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យាថ្មីមួយនេះ។ ប៉ុន្ដែ Mark Zuckerberg វិញក៏បានឆ្លើយតបទៅនឹងមហាជនពីកង្វល់ខាងលើតាម Facebook Live broadcast ថា គាត់ពិតជាចាប់អារម្មណ៍ខ្លាំងនឹងបច្ចេកវិទ្យាថ្មីនេះ ហើយថែមទាំងថាសម្ដីព្រួយបារម្ភទាំងនោះជាគំនិតអវិជ្ជមាន និងមិនទទួលខុសត្រូវថែមទៀតផង។

បន្ទាប់មក Elon Musk ក៏មិននៅស្ងៀមដែរ លោកក៏បានឆ្លើយតបត្រង់ៗទៅសេដ្ឋី Facebook តាមបណ្ដាញសង្គម Twitter វិញដោយថា ការយល់ដឹងរបស់ Mark ចំពោះប្រធានបទ AI គឺនៅមានកម្រិតនៅឡើយ។

មកដល់ឆ្នាំ២០១៨ បន្ទាប់ពី Facebook មានរឿងអាស្រូវនឹងការទិញលក់ទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ពីក្រុមហ៊ុន Cambridge Analytica លោកមហាសេដ្ឋីទី១របស់ពិភពលោក Elon Musk ក៏បានលុបផេកផ្លូវការ SpaceX និង Tesla ចេញពីបណ្ដាញសង្គម Facebook។

ថ្នាក់ដឹកនាំ SpaceX ក៏បានឆ្លើយតបនឹងចម្ងល់អ្នកគាំទ្រផងដែរក្នុង Twitter ថា ការលុបផេកផ្លូវការទាំងនេះមែនជាសារនយោបាយណាមួយឡើយ គាត់គ្រាន់តែមិនចូលចិត្ត Facebook នឹងធ្វើវាឡើងដោយចេតនាតែប៉ុណ្ណោះ និងបង្ហាញពីការសុំទោសផងដែរ។

នៅក្នុងឆ្នាំ២០២០ វិញ ភាពរកាំរកូសនៅមិនទាន់បញ្ចប់រវាងបុគ្គលល្បីក្នុងពិភពបច្ចេកវិទ្យាទាំងពីរ ដោយមានសាររបស់ Sacha Baron Cohen អ្នកសិល្បៈម្នាក់លើ Twitter អំពាវនាវឱ្យមានការតវ៉ា និងដាក់បទបញ្ជារផ្សេងៗចំពោះ Facebook ខណៈមិនពេញចិត្តនឹង Mark Zuckerberg ជាមនុស្សមានឥទ្ធិពលបំផុតក្នុងបណ្ដាញសង្គម Facebook ហើយភ្លាមនោះ មហាសេដ្ឋីរថយន្តអគ្គិសនី Tesla ក៏បាន Retweet លើសារមួយនោះថា ឱ្យលុបកម្មវិធី Facebook ចោលទៅ ដែលនេះជាការបង្ហាញមិនពេញចិត្តជាចំហរតែម្ដង។

ចំណែកពីថ្មីៗនេះ ឆ្នាំ២០២១ ខណៈមានការបង្ខំពី WhatsApp ឱ្យអ្នកប្រើប្រាស់ចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់ Facebook ដើម្បីឱ្យកម្មវិធីដំណើរការការល្អ និងមានការគាំទ្រពី Facebook នោះ ស្រាប់តែ Elon Musk បានបង្ហោះសារ Retweet meme ចង់បង្ហាញថា Facebook ជាចារកម្ម បានលួចតាមទិន្នន័យរបស់អ្នកប្រើប្រាស់។

បន្ទាប់មកទៀតគាត់ក៏បានបង្ហោះសារលើ Twitter បន្ថែមថា គួរប្រើកម្មវិធី Signal ជាកម្មវិធីផ្ញើសារមានមុខងារ encrypted ជំនួសវិញ។ សារមួយនេះផងដែរក៏ត្រូវបានលោក Jack Dorsey ជា CEO របស់ Twitter បាន Retweet បន្តទៅផងដែរ។

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់