• 2021-01-12 03:30:33
  • ព័ត៌មាន

ឮល្ហៀងៗថា iPhone SE ជំនាន់ថ្មី កំពុងនៅតាមផ្លូវ

  • 2021-01-12 03:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ចែក​រំលែក​ព័ត៌មាន​អំពី iPad mini, iPad, iPad Pro ជំនាន់​ថ្មី និង iPhone 13 កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ នា​ពេល​នេះ​វិបសាយ​ជប៉ុន​​ Mac Otakara ​បាន​ផ្ដល់​ដំណឹង​ថ្មី​បន្ថែម​ទៀត​ដែល​អះអាង​ថា​ Apple គ្រោង​ប្រកាស​ចេញ​ AirPods Pro ជំនាន់​ទី​ពីរ និង iPhone SE ជំនាន់​ទី​បី​ក្នុង​ខែ​មេសា ឆ្នាំ ២០២១ នេះ។

ការ​ចុះ​ផ្សាយ​របស់​ Mac Otakara គឺ​ផ្អែក​លើ​ប្រភព​ដែល​ជា​ដៃគូ​ផ្គត់ផ្គង់​របស់​ Apple នៅ​ក្នុង​ប្រទេស​ចិន។ ការ​ចុះ​ផ្សាយ​បាន​អះអាង​ថា AirPods Pro នឹង​មាន​ការ​ប្ដូរ​ការ​ឌីហ្សាញ​ប្រអប់​បន្តិច​បន្តួច​ ដែល​មាន​រាង​ទទឹង​តូច​ជាង​មុន។

យ៉ាងណាក្ដី​វិបសាយ​ខាង​លើ​មិន​បាន​និយាយ​អ្វី​បន្ថែម​ទៀត​នោះ​ទេ ទាក់ទង​នឹង AirPods Pro ឬ iPhone SE ជំនាន់​ថ្មី។ កន្លង​មក​ចចាមអារ៉ាម​អំពី iPhone SE ថ្មី ភាគ​ច្រើន​គឺ​បាន​និយាយ​អំពី​ការ​​បន្ថែម​នូវ​ប្រភេទ Plus ដែល​អាច​មាន​អេក្រង់​ទំហំ ៥,៥អ៊ីញ ឬ ៦,១អ៊ីញ៕​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់