• 2021-01-12 01:57:39
  • ព័ត៌មាន

Black Shark 4 អាចសាកថ្មពេញក្នុងពេលមិនដល់ ១៥នាទី

  • 2021-01-12 01:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បញ្ជាក់​របស់​នាយក​ប្រតិបត្តិ​នៃ​ម៉ាក​ទូរសព្ទ Black Shark ដែល​ជា​ម៉ាក​សាខា​របស់ Xiaomi បាន​ឲ្យ​ដឹង​ថា​ Black Shark 4 នឹង​បង្ហាញ​វត្តមាន​ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​ 120W ដែល​អាច​សាក​ថ្ម​ទំហំ 4500mAh របស់​វា​បាន​ពេញ​ក្នុង​ពេល​មិន​ដល់ ១៥នាទីឡើយ។

វា​នឹង​ជា​ការ​អភិវឌ្ឍន៍​ថ្មី​មួយ​ប្រសិន​បើ​ធៀប​នឹង​ស្មាតហ្វូន​ដំបូង​របស់ Xiaomi ដែល​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W។ តាម​ការ​សាក​ល្បង Xiaomi Mi 10 Ultra អាច​សាក​ថ្ម​ពេញ​បាន​ក្នុង​ពេល​ ២៦​នាទី ជា​មួយ​ថ្ម​ដែល​មាន​ទំហំ 4500mAh។​ Black Shark 4 ទំនង​ជា​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ប្រសើរ​ជាង​មុន​ ដែល​អាច​ផ្ដល់​ជូន​លទ្ធផល​ដ៏​អស្ចារ្យ​នេះ។

ក្រៅ​ពី​ទំហំ​ថ្ម និង​ល្បឿន​សាក​ថ្ម គេ​មិន​ទាន់​ដឹង​អ្វី​ច្រើន​ទៀត​អំពី​ស្មាតហ្វូន​ Gaming ជំនាន់​ថ្មី​របស់​ Black Shark នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី​គេ​ជឿជាក់​ថា​វា​នឹង​មាន​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 888 ដែល​ជា​ជំនាន់​ចុង​ក្រោយ​របស់ Qualcomm៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់