• 2021-01-11 08:02:59
  • ព័ត៌មាន

ខែក្រោយនឹងមានទូរសព្ទប្រើឈីប Snapdragon 888 ដែលលក់តម្លៃមិនដល់ ៥០០ដុល្លារ

  • 2021-01-11 08:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Redmi K Series គឺ​ជា​ត្រកូល​ស្មាតហ្វូន​ប្រភេទ Flagship សម្រាប់ Redmi ដោយ​ចាប់​ផ្ដើម​ដំបូង​ពី Redmi K20 Pro ក្នុង​ឆ្នាំ ២០១៩ និង​បាន​បន្ត​ដល់​ Redmi K30 Pro ក្នុង​ឆ្នាំ ២០២០។ នា​ពេល​នេះ​ Redmi បាន​បញ្ជាក់​ថា​នឹង​មាន​វត្តមាន Redmi K40 នៅ​ឆ្នាំ ២០២១ នេះ។

លោក Lu Weibing ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅ Redmi បាន​បញ្ជាក់​លើ Weibo ថា​ Redmi K40 នឹង​ចេញ​មុខ​នៅ​ខែ​ក្រោយ​នេះ ដោយ​វា​នឹង​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ប្រមាណ ៤៦៣ដុល្លារនៅ​ប្រទេស​ចិន។ តម្លៃ​នេះ​គឺ​នឹង​មាន​មក​ជា​មួយ​នូវ​បន្ទះ​ឈីប Snapdragon 888 និង​ថាមពល​ថ្ម​ទំហំ 4000mAh ផង​ដែរ។

តម្លៃ​នេះ​​មាន​គឺ​ដូច​គ្នា​នឹង​ Redmi K30 Pro ដែល​​លក់​នៅ​ប្រទេស​ចិន​កាល​ពី​មុន​ដែរ ដែល​វា​ធូរ​ថ្លៃ​ជាង Xiaomi Mi 11 (ប្រមាណ ៦១៧ដុល្លារ) ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​ប្រើ​ឈីប Snapdragon 888៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់