• 2021-01-12 04:31:17
  • ព័ត៌មាន

ពិសេសណាស់! ចុះឈ្មោះនៅ tolonton.com ១០០០នាក់ដំបូង បានទឹកដោះគោស្រស់ Free Free

  • 2021-01-12 04:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

tolonton.com គឺជាសេវា​​ដឹកជញ្ជូន​ទឹកដោះគោស្រស់​ប្រចាំខែ ដំបូង​គេ​បំផុត​នៅ​កម្ពុជា។ សេវាថ្មី​បំផុតនេះ មានលក្ខណៈងាយស្រួលបំផុត សម្រាប់​អ្នកដែល​ទទួល​ទាន​ទឹកដោះគោសុទ្ធ​ជា​ប្រចាំ។ អ្នក​មិន​ចាំបាច់​​ចេញក្រៅ ឬមិនចាំបាច់​កុម្ម៉ង់​ច្រើនដងនោះទេ គ្រាន់តែចុច Subscribe នឹងទទួលបានទឹកដោះគោសុទ្ធ​យ៉ាងទៀងទាត់ ដឹកជូនដល់ផ្ទះរៀងរាល់សប្ដាហ៍។ អ្វីដែលពិសេស​នោះគឺទឹកដោះគោ​ដែល​ tolonton.com បានជ្រើសរើស​ គឺជា​ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ (ចំណុះ ២លីត្រ) ផលិត​ចេញ​ពី​កសិដ្ឋាន​ធំបំផុត និងទំនើបបំផុត​របស់​កម្ពុជា​យើង ដែលកំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង។

ដើម្បី​ Subscribe សូមធ្វើតាមការ​ណែនាំ ដូចខាងក្រោម៖

  • ជាដំបូង សូម​ចូលទៅកាន់ tolonton.com រួច​ចុចពាក្យ Subscribe

  • បន្ទាប់មក​ជ្រើសរើស​បរិមាណ​ទឹកដោះគោ​ដែលចង់បានក្នុងមួយលើក (ឧទាហរណ៍​៖ ២ដប) និងកំណត់ថ្ងៃ​ដឹកជញ្ជូន (មាន២ជម្រើស គឺ ចន្ទ និងសុក្រ) រួចចុចពាក្យ subscribe ប្រិយមិត្ត​នឹងឃើញផ្ទាំង login ដែល​តម្រូវ​ឲ្យដាក់​លេខ​ទូរសព្ទ

  • សូមដាក់លេខទូរសព្ទ​ និងចុចធីកនៅ​ត្រង់ចំណុច Terms And Conditions រួចចុច​ Login

  • ពេល login អ្នកនឹងទទួលបានកូដ OTP នៅ​ក្នុង​ប្រអប់សារ។ សូមបំពេញ​លេខ OTP ៦ខ្ទង់នោះ រួច​អ្នកជ្រើសរើស​​សង្កាត់ដែលអ្នករស់នៅ និងបំពេញអាស័យដ្ឋាន។ បន្ទាប់មកអ្នកនឹងទទួលបាន Link ភ្ជាប់អ្នកទៅកាន់ប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិតាមរយៈ Telegram ដើម្បីទូទាត់ប្រាក់ និងទទួលបាន notification ជាការស្រេច។ សូមបញ្ជាក់ថា សម្រាប់ដំណាក់កាលដំបូងនេះ សេវាដឹកជញ្ជូនជាប្រចាំរបស់ tolonton.com មានតែនៅ ៦សង្កាត់​ប៉ុណ្ណោះ គឺសង្កាត់​បឹងកេងកង ១, បឹងកេងកង ២, បឹងកេងកង ៣, បឹកកក់ ១, បឹងកក់ ២ និងសង្កាត់​និរោធ។

ទឹកដោះគោសុទ្ធគិរីសួគ៌

ក្រៅពីចូលតាមរយៈវិបសាយ អ្នកក៏អាច​ចូលទៅកាន់ Telegram ដោយ Join channel "Kirisubot" រួចបំពេញ​ព័ត៌មានដែលត្រូវការ ជាការស្រេច។ តាមរយៈ channel Telegram នោះ អ្នកក៏នឹងទទួល​បាន​ការផ្ញើសារប្រាប់​ពី​ការប្រូម៉ូសិនរបស់ tolonton.com ផងដែរ។

ប្រញាប់ឡើង! សម្រាប់អ្នកដែលចុះឈ្មោះដំបូងចំនួន ១០០០នាក់ នឹងទទួលបានទឹកដោះគោសុទ្ធគិរីសួគ៌ ចំណុះ ២លីត្រ ១ដបដោយឥតគិតថ្លៃ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបំពេញ​ព័ត៌មាន​នៅក្នុង Telelgram channel "Kirisubot" រួចបំពេញ​សំណួរស្ទង់មតិខ្លីមួយ ជាការស្រេច៕

មតិយោបល់