• 2021-01-11 07:06:02
  • ព័ត៌មាន

លក់ដាច់ខ្លាំងពេក អ្នកចង់ទិញឡាន Toyota Harrier ឆ្នាំ ២០២០ ត្រូវចាំរាប់ខែ

  • 2021-01-11 07:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Harrier ជំនាន់​ទី​បួន​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី កំពុង​ក្លាយ​ជា​រថយន្ត Toyota ដែល​លក់​​ដាច់​ខ្លាំង​បំផុត។ តាំង​ពី​ប្រកាស​ចេញ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​មក រថយន្ត​នេះ​មាន​អ្នក​កុម្ម៉ង់​ទិញ​ដល់​ខ្ទង់ ១០ម៉ឺនគ្រឿង។

យ៉ាងណាក្ដី​ដោយ​សារ​រោងចក្រ​របស់ Toyota មិន​អាច​បំពេញ​តាម​តម្រូវ​ការ​ដ៏​ច្រើន​លើសលប់​នេះ​បាន ធ្វើ​ឲ្យ​​​អតិថិជន​ត្រូវ​រង់ចាំ​រហូត​ដល់រាប់ខែ។ ការ​ចុះ​ផ្សាយ​របស់ BestCarWeb បាន​ឲ្យ​ដឹង​ថា Toyota Harrier ឆ្នាំ ២០២០ មាន​កំណើន​ចំនួន​លក់ ៤៦១,៧% កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០២០។

​មាន​ការ​កុម្ម៉ង់​ច្រើន​ ប៉ុន្តែ​រោងចក្រ​របស់ Toyota អាច​ផលិត​រថយន្ត Harrier នេះ​បាន​ត្រឹម ១​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ដូច​នេះ​អតិថិជន​នៅ​ជប៉ុន​ដែល​បាន​កុម្ម៉ង់​ទិញ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ នឹង​ត្រូវ​ចាំ​យូរ​រហូត​ដល់​ដើម​ខែ​ឧសភា​ឆ្នាំ ២០២១ ខណៈ​អ្នក​ទិញ​នៅ​ខែ​ធ្នូ ត្រូវ​រង់ចាំ​ដល់​ខែ​កក្កដា​ឆ្នាំ ២០២១ ទើប​ទទួល​បាន​រថយន្ត៕

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់