• 2021-01-11 06:19:15
  • ព័ត៌មាន

MG HS រថយន្តដែលទីពេញនិយមរបស់សហគ្រិនកម្ពុជា

  • 2021-01-11 06:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់សហគ្រិនក្នុងប្រទេសកម្ពុជា រថយន្តគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីភាពជោគជ័យ ឬ បង្ហាញពី​មហិច្ឆិតា​នៃក្រុមហ៊ុន។ ក្នុងនោះម៉ាកយីហោក៏ជាដើរតួសំខាន់ផងដែរសម្រាប់ការបង្ហាញនេះ។ ខណៈពេលដែលពីមុនមក Land Rover ឬ Lexus ជាយីហោដែលមានការពេញនិយម ឥលូវនេះMGក៏បានជំនួសនូវមុខតំណែង និងសាងបាននូវទំនុកចិត្តពីសហគ្រិនក្នុងការបង្ហាញពីភាពជោគជ័យ ព្រមទាំងមាន​មោទនភាព​ក្នុងការបើកបរជាមួយយីហោរថយន្តដែលជានិមិត្តសញ្ញាល្បីល្បាញតាំងពីឆ្នាំ១៩២៤។

រថយន្តMG HS ស៊េរីឆ្នាំ2021មានដាក់បញ្ចូលដោយស្តង់ដារបច្ចេកវិទ្យា និងផ្តល់ជូននូវតម្លៃដ៏គួរឱ្យទាក់ទាញដល់អតិថិជនដែលឥឡូវនេះគឺជាម៉ូឌែលមួយដែលមានការប្រកួតប្រជែងបំផុតសម្រាប់អ្នកប្រើប្រាស់រថយន្តថ្មី។ ភាពអស្ចារ្យរបស់រថយន្តMG HSគឺជាសេចក្តីអះអាងមួយគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងវិស័យរថយន្តប្រភេទSUVខ្នាតមធ្យមដែលកំពុងតែមានការពេញនិយម។ ម៉ូដែលនេះបានដាក់លក់ក្នុងតម្លៃ $43,000 នៅប្រទេសកម្ពុជា។

ការបំពាក់ដោយគ្រឿងបរិក្ខារស្តង់ដារមានលក្ខណៈធំទូលាយ ហើយម៉ូឌែលនេះពិតជាមានការកត់សំគាល់ដ៏ពិសេសគឺទទួលបានចំណាត់ថ្នាក់ផ្កាយប្រាំពី ANCAPនាឆ្នាំ២០១៩។ ម៉ូឌែលMG HSបំពាក់ដោយ អេក្រង់សម្រាប់ការកំសាន្ត១០,១អ៊ីញ និងប្រព័ន្ធApple CarPlay។ បន្ថែមលើសពីនេះទៀតវាបានរួមបញ្ចូលនូវ paddle shifters, ភ្លើងចង្កៀងមុខLED, ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone climate-control air-conditioning និងកង់ទំហំ17-inchពិតជាមានភាពទាក់ទាញ។

រថយន្តខ្លះមិនមានភាពស្រស់ប្រណីតយ៉ាងរស់រវើកពីខាងមុខទៅផ្នែកខាងក្រោយទេ ប៉ុន្តែអ្នកឌីហ្សាញរបស់រថយន្តMG HSបានរចនាចេញមកយ៉ាងល្អដើម្បីផ្តល់នូវអត្ថន័យពេញលេញសម្រាប់ម៉ូឌែលនេះ។

កាប៊ីនខាងក្នុងគឺជាចំណុចដែលនឹងធ្វើឱ្យអតិថិជនចាប់អារម្មណ៍បំផុតជាមួយនឹងតម្លៃនេះ។ លោកអ្នកនឹងទទួលបានអារម្មណ៍មួយថាត្រូវបានរចនាលាយគ្នាយ៉ាងល្អជាមួយនឹងពណ៌លឿងនៃកៅអីស្បែក។ បើអ្នកបិទទ្វាររថយន្តហើយបើកកញ្ចក់ដំបូលលើបែបPanoramic Sunroofដើម្បីទស្សនាទេសភាពខាងក្រៅ លោកអ្នកនឹងទទួលបានអារម្មណ៍ថ្មីប្លែកហើយគ្មានអ្វីដែលមកជំនួសអារម្មណ៍មួយនេះបានដូចវាឡើយ។

ម៉ាស៊ីនរបស់រថយន្តមានចំណុះ ១,៥លីត្រ ដែលមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបើកបរជាធម្មតាប្រចាំថ្ងៃ។ ប្រអប់លេខដៃ7វគ្គស្តង់ដារដែលភ្ជាប់មកជាមួយម៉ាស៊ីន១,៥លីត្រនេះ ពិតជា​សក្ដិសម​ក្នុងការប្រើប្រាស់។ រថយន្តMGបានបង្ហាញថាវាអាចធ្វើទៅបានដើម្បីផលិតរថយន្តប្រភេទ SUV ដែលមានគុណភាពល្អជាមួយនឹងអ្វីដែលល្អបំផុតនៅក្នុងនោះគឺប្រព័ន្ធសុវត្ថិភាព និងតម្លៃសមរម្យបំផុត។

ប្រសិនបើអ្នកត្រូវការរថយន្តសម្រាប់បំពេញការងារផ្សេងៗរថយន្ត MG HS អាចជាការសម្រេចចិត្តដ៏ល្អបំផុត។ មុខងារពិសេសរបស់វាគឺដំណើរការម៉ាស៊ីនល្អដោយប្រើតួបូ និងផ្នែកខាងក្នុងយ៉ាងមានផាសុខភាពជាមួយនឹងសមាសធាតុផ្សំដែលគួរអោយចង់ធ្វើដំណើរ។ ការធ្វើអាជីវកម្មរបស់អ្នកអាចនឹងមានភាពតានតឹងជាញឹកញាប់ដូច្នេះអ្នកត្រូវការពេលខ្លះដើម្បីសម្រាក ប៉ុន្តែអ្នកសឹងតែមិនអាចរកបាននូវដំណើរកំសាន្តបានទេដោយសារតែអាជីវកម្មរបស់អ្នក។

ដូច្នេះអ្នកអាចធ្វើការជាមួយរថយន្ត MG HS ហើយរីករាយនឹងដំណើរកម្សាន្តរបស់អ្នកក្នុងពេលតែមួយបាន។ វាមិនមែនជាបញ្ហាទេក្នុងការស្វែងរករថយន្តសម្រាប់អាជីវកម្មប៉ុន្តែវាពិតជាពិបាកក្នុងការស្វែងរករថយន្តដែលសមនឹងអាជីវកម្មរបស់អ្នកបំផុត។ សហគ្រិនវ័យក្មេងជាច្រើនជ្រើសរើសយីហោ MGសម្រាប់ដៃគូក្នុងការបើកបរ ហើយក៏អរគុណដល់ក្រុមហ៊ុនMGដែលផ្តល់នូវតម្លៃរថយន្តយ៉ាងសមរម្យជាមួយនឹងគុណភាពល្អដោយមានការធានារយៈពេល៣ឆ្នាំ ដែលអាចធ្វើអោយសហគ្រិនភាគច្រើនអាចមានលទ្ធភាពទិញរថយន្តថ្មីដោយខ្លួនឯងហើយពួកគេក៏មិនបារម្ភពីបញ្ហាខូចខាតអ្វីផ្សេងដែរ៕

មតិយោបល់