• 2021-01-11 06:24:16
  • ព័ត៌មាន

ទោះវិបត្តិកូវីដ១៩ Apple នៅតែកើបលុយពាន់លានដុល្លារពី App Store សំខាន់បានច្រើនលើសមុនឆ្ងាយ

  • 2021-01-11 06:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង ឆ្នាំ២០២០ Apple រកចំណូលបានច្រើនជាង ៦៤ ពាន់លានដុល្លារ ពី App Store ទីផ្សារកម្មវិធីរបស់ខ្លួន នេះបើយើងទៅតាមរបាយការណ៍អ្នកវិភាគ នៅសារព័ត៌មាន CNBC របស់ សហរដ្ឋអាមេរិច។

ចំណូលនេះមានការកើនឡើងដល់ទៅ ២៨% បើប្រៀបធៀបទៅ ឆ្នាំ២០១៩ ដោយរកបានត្រឹម ៥០ ពាន់លានដុល្លារប៉ុណ្ណោះ។ ទោះយ៉ាងណាចំណូលក្នុង ឆ្នាំ២០២០ ជាចំនួនកើនឡើងដ៏សន្ធឹកសន្ធាប់មួយ ត្បិតក្នុង ឆ្នាំ២០១៨ គឺរកបានតែ ៤៨,៥ លានដុល្លារ មានកំណើនត្រឹម ៣,១% ប៉ុណ្ណោះបើធៀបទៅនឹង ឆ្នាំ២០១៩។

អ្នកវិភាគជំនាញខាងលើក៏បានបន្ថែមថា ការលក់កម្មវិធីនៅលើ App Store មានសន្ទុះកើនឡើង ខណៈមានការរាតត្បាតនៃ ជំងឺកូវីដ១៩ ដោយមនុស្សចាប់ផ្ដើមសម្រាកនៅផ្ទះ មានពេលវេលាច្រើន និងចំណាយលុយទៅលើកម្មវិធីផ្សេងៗ ពិសេសគឺហ្គេម។

គួរយល់ដឹងបន្ថែមថា App Store ជាទីផ្សារកម្មវិធីរបស់ Apple បង្កើតឡើងតាំងពី ឆ្នាំ២០០៨ បន្ទាប់ពី iPhone ដំបូងបានប្រកាសចេញ។ នៅឆ្នាំនោះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិច ខាងលើក៏បានចំណាយថវិការប្រមាណ ២០០ ពាន់លានដុល្លារ ទៅលើអ្នកអភិវឌ្ឍកម្មវិធី ដើម្បីផលិតកម្មវិធីគាំទ្រលើប្រព័ន្ធប្រតិបត្តិការ iOS របស់​ខ្លួន៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់