• 2021-01-11 04:37:00
  • ព័ត៌មាន

សើចចុកពោះ! មកស្តាប់តុងហៅម៉ាកឡាន រវាងបរទេស និងខ្មែរ សឹងដាច់ចង្កេះ (វីដេអូ)

  • 2021-01-11 04:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាមិនមែនជារឿងចម្លែកនោះទេ ដែលតាមបណ្តាប្រទេសនីមួយៗបញ្ចេញតុងហៅឈ្មោះម៉ាកអ្វីមួយខុសប្លែកពីគេ។ ជាក់ស្តែង ប្រជាជនខ្មែររបស់យើងនិយមហៅម៉ាក និងឈ្មោះម៉ូដែលឡានខុសពីបរទេស ដោយសារតែវាជាការហៅតាមគ្នា និងងាយស្រួលក្នុងការនិយាយ។ ក្នុងនោះឧទាហរណ៍ដូចជា រថយន្ត Camry ត្រូវបានប្រជាជនយើងហៅថា អាឆ្លាម ឬបាឡែន (តាមស៊េរីឆ្នាំ) ជាដើម។

ដោយឡែក ថ្មីៗនេះវីដេអូឃ្លីបមួយខ្សែ ដែលបង្ហាញពីការបញ្ចេញតុងហៅម៉ាកឡានរវាងបរទេស និងខ្មែរ ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាទប់សំណើចមិនបាន ក្រោយពេលស្តាប់រួច។ ចង់ដឹងថាការបញ្ចេញតុងនោះយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់