• 2021-01-11 03:10:56
  • ផលិតផលថ្មី

Honda PCX160 ទើបប្រកាសចេញថ្ងៃមុន ដឹងអត់មកដល់ខ្មែរតម្លៃប៉ុន្មាន?

  • 2021-01-11 03:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសថៃ បានប្រកាសចេញម៉ូតូ PCX160 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ មាន​ហ្វេន​ជា​ច្រើន​នៅ​ខ្មែរ​កំពុង​ទន្ទឹង​រង់ចាំ​នូវ​វត្តមាន​របស់​វា​មក​ដល់។

ម៉ូតូ PCX 160ថ្មីនេះដោយចែកចេញជា ២ ម៉ូដែល គឺ PCX160 និង PCX e: HEV (Hybrid) បានផ្លាស់ប្តូរការឌីហ្សាញច្រើន ខុសពី​ស៊េរី​មុនៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាក់​ចិត្ត​ស្រលាញ់​កាន់​តែ​ខ្លាំង​​។ Honda PCX ស៊េរី​ថ្មី​នេះ​មានបំពាក់ចង្កៀងមុខ LED ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

បើនិយាយពីកម្រិតស៊ីសាំងវិញ ម៉ូតូ PCX160 ស៊ី ៥៣,៥គីឡូម៉ែត្រ/លីត្រ ហើយ PCX e: HEV ស៊ី ៥៥,៤គីឡូម៉ែត្រ/លីត្រ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ ខណៈម៉ូដែល PCX e: HEV មានតែ ២៤លីត្រប៉ុណ្ណោះ។ PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ ដោយឡែកចំពោះ PCX e: HEV វិញ គឺប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនកម្លាំង ១៦០សេសេ ជាមួយម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយអគ្គិសនីមួយ។

PCX160 នេះក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ។ តាម​ប្រភព​ពី​អ្នក​ម្នាក់​នៅ​ខ្មែរ​បាន​បង្ហើប​ប្រាប់ PCX160 ស៊េរី​ថ្មី​នេះ​នឹង​មកដល់​ខ្មែរ​នៅចុង​ខែ​នេះ ឬ​ដើម​ខែ​ក្រោយ។ តាម​ការ​ប៉ាន់​ស្មាន​ពេល​មក​ដល់​ខ្មែរ Honda PCX 160 នេះ​អាច​មាន​តម្លៃ​ប្រមាណជា ៥៥០០ដុល្លារ (តម្លៃប៉ាន់ស្មាន)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់