- 2021-01-11 02:08:10
- ព័ត៌មាន
មើល BMW Mercedes និង Lexus ប្រកៀកប្រកិតគ្នាសម្បើមណាស់នៅអាមេរិក
- 2021-01-11 02:08:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល BMW Mercedes និង Lexus ប្រកៀកប្រកិតគ្នាសម្បើមណាស់នៅអាមេរិក
ចន្លោះមិនឃើញ
ដោយអាចលក់រថយន្តបានសរុប ២៧៨ ៧៣២គ្រឿង ពេញមួយឆ្នាំ ២០២០ នៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើឲ្យក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW ក្លាយជាក្រុមហ៊ុនដែលលក់រថយន្តប្រណីតបានច្រើនជាងគេលំដាប់ទី១។
យ៉ាងណាក្ដីបើក្រឡេកមើលចំណាត់ថ្នាក់បន្តបន្ទាប់គឺមានចំនួនលក់ខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ Lexus ដែលអាចលក់រថយន្តបាន ២៧៥ ០៤១គ្រឿង បានឈរនៅចំណាត់ថ្នាក់លេខ២ ហើយ Mercedes ដែលលក់រថយន្តបាន ២៧៤ ៩១៦គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៣។
ចំណាត់ថ្នាក់លេខ៤ បានទៅលើ Audi ជាមួយចំនួនលក់ ១៨៦ ៦២០គ្រឿង ដែលតាមពីក្រោយដោយក្រុមហ៊ុន Acura ដែលអាចលក់រថយន្តបាន ១៣៦ ៩៨៣គ្រឿង៕