- 2021-01-11 01:51:05
- ព័ត៌មាន
ភស្តុតាង២ច្បាស់ៗបញ្ជាក់ថា iPhone 12 ពិតជាលក់ដាច់ខ្លាំង
- 2021-01-11 01:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាង២ច្បាស់ៗបញ្ជាក់ថា iPhone 12 ពិតជាលក់ដាច់ខ្លាំង
ចន្លោះមិនឃើញ
កាលពីថ្មីៗកន្លងទៅនេះ Foxconn បានរាយការណ៍អំពីកំណត់ត្រាថ្មីនៃប្រាក់ចំណូលរបស់ខ្លួនប្រចាំខែធ្នូនៃឆ្នាំ ២០២០ ដែលជាភស្តុតាងបញ្ជាក់ថា iPhone 12 មានតម្រូវការខ្ពស់ អាចលក់ដាច់បានច្រើន។ នាពេលនេះក្រុមហ៊ុន TSMC ដែលជាអ្នកផលិតបន្ទះឈីបឲ្យ Apple ក៏បានឲ្យដឹងអំពីប្រាក់ចំណូលប្រចាំខែធ្នូ ដែលមានកំណើនលើសពេលមុន។
ក្រុមហ៊ុន TSMC បានឲ្យដឹងថាប្រាក់ចំណូលប្រចាំខែធ្នូរបស់ខ្លួនគឺមាន ៤,២ពាន់លានដុល្លារ (កើនឡើង ១៣,៦% ធៀបឆ្នាំមុន) ហើយប្រាក់ចំណូលសរុបប្រចាំត្រីមាសទី៤នៃឆ្នាំ ២០២០ គឺមានរហូតដល់ ១២,៩ពាន់លានដុល្លារ ដែលកើនឡើង ១,៤% ជាកំណត់ត្រាថ្មីមួយមិនធ្លាប់មានពីមុនមក។
ប្រាក់ចំណូលសរុបពេញមួយឆ្នាំ ២០២០ របស់ TSMC គឺមាន ៤៧,៨ពាន់លានដុល្លារ ដែលមានការកើនឡើង ២៥,២% ធៀបនឹងឆ្នាំ ២០១៩ ធ្វើឲ្យ ២០២០ ក្លាយជាឆ្នាំដែលក្រុមហ៊ុនទទួលប្រាក់ចំណូលច្រើនបំផុត៕