• 2021-01-09 07:51:25
  • ផលិតផលថ្មី

រថយន្ត HONDA CR-V 2021 ឆ្នាំ២០២១ នេះកាន់តែទំនើប និងសន្សំសំចៃ

  • 2021-01-09 07:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda CR-V គឺជារថយន្តដែលមានកេរិ៍ឈ្មោះល្បីល្បាញជាយូរមកហើយ ដោយសារតែវាធន់ សន្សំសំចៃ និងមានកាប៊ីនខាងក្នុងធំទូលាយ។ ថ្មីៗនេះ ក្រុមហ៊ុន Phnom Penh Honda បានប្រកាសចេញលក់នូវរថយន្ត CR-V ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅលើទីផ្សារប្រទេសកម្ពុជា ដោយវាបានទទួលការអាប់ដេតជាច្រើន ជួយឲ្យវាកាន់តែទំនើប និងទាន់សម័យ។

បើប្រៀបធៀបនឹងរថយន្តស៊េរីមុន ឃើញថារថយន្ត HONDA CR-V 2021 បានបន្ថែមនូវសមត្ថភាពរបស់ខ្លួនដោយហួសពីការរំពឹងទុកពីសំណាក់អ្នកប្រើប្រាស់ ទាំងបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធសុវត្ថិភាពមួយចំនួនថ្មី ដើម្បីធានាក្នុងការបើកបរនិងងាយស្រួយក្នុងការប្រើប្រាស់។ រថយន្ត HONDA CR-V 2021 បានផ្លាស់ប្តូរការរចនាថ្មីនៅផ្នែកខាងក្រៅ រួមមាន៖ ប៉ាណា Sport ផ្នែកខាងមុខ ដែលកាន់តែឡូយឆាយ, កាងមុខ ដែលធ្វើអោយរថយន្តកាន់តែមានអានុភាព អមជាមួយនឹង អំពូលកាត់អ័ព្ទប្រភេទLED កាន់តែភ្លឺច្បាស់ល្អ ដែលជួយសំរាលហានិភ័យដែលមើលពុំឃើញ។ ចំណែកចង្កៀងខាងក្រោយរបស់វាក៏មានការរចនាថ្មី Smoke Black highlight ជាប្រភេទ LED ដែលភ្លឺច្បាស់ល្អ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ជាងមុន , យ៉ាន់ថ្មី New Sport Design Alloy wheel 18អ៊ីន និង រួមទាំងបំពាក់ជាមួយ Roof Rails ដែលធ្វើអោយរថយន្តនេះកាន់តែទំនើបនិងទទួលបានការលេចធ្លោជាងមុន។ ហើយរថយន្តនេះក៏មានបំពាក់ជាមួយប្រព័ន្ធវ័យឆ្លាត Power Window ដែលជួយធ្វើអោយកញ្ចក់អូតូឡើងបិទដោយស្វ័យប្រវត្ថិ គ្រាន់តែចុច Lock សោរ, Walk Away Lock ប្រព័ន្ធចាក់សោរដោយស្វ័យប្រវត្ថិនៅពេលដែលដើរចេញពីរថយន្ត, Power Tailgate ប្រព័ន្ធចុចបញ្ជាបិទទ្វារគូទក្រោយអូតូ និងភ្ជាប់ជាមួយសេនស័រ Hand-Free Power Tail gate ដោយគ្រាន់តែប្រើប្រាស់ជើងវាសក្នុងការបិទបើក។

ដោយឡែកបើប្រៀបធៀបជាមួយរថយន្តដទៃទៀតវិញ៖

  • ភាពលេចធ្លោដែលធ្វើអោយ HONDA CR-V 2021 នេះទទួលបានការពេញនិយមលើពិភពលោក គឺជារថយន្តមួយដែលមានសុវត្ថិភាពខ្ពស់ ផាសុកភាព សន្សំសំចៃ និងប្រើប្រាស់បានអាយុកាលយូរអង្វែងជាងគេ។

  • បើនិយាយពីអំពូលវិញ HONDA CR-V 2021 នេះបានបំពាក់ជាមួយអំពូល LED បាញ់ភ្លើងបានភ្លឺច្បាស់ល្អ ដែលអាចជះពន្លឺបានចំងាយរហូតដល់១៥០ម៉ែត្រនិងរួមទាំងមានភ្ជាប់ជាមួយមុខងារដ៏ឆ្លាតវ័យបិទបើកដោយស្វ័យប្រវត្តិផងដែរ ។ Daytime Running Lights និង Fog lamp អំពូលកាត់អ័ព្ទក៏បំពាក់ដោយអំពូលប្រភេទ LED ផងដែរ វាជួយសំរាលហានិភ័យខ្ពស់ដែលមើលពុំឃើញ។ ចំពោះអត្ថប្រយោជន៍របស់LEDនេះវិញគឺ បំភ្លឺផ្លូវបានច្បាស់ល្អ មិនងាយឡើងកំដៅដែលជាហេតុធើ្វអោយចង្កៀងរថយន្តមិនងាយស្លកពណ៌ ប្រើប្រាស់ថាមពលពីអាគុយតិចបំផុត និងអាយុកាលប្រើប្រាស់បានយូរ (មិនងាយខូច) ។ ចំណែកចង្កៀងខាងក្រោយរបស់វាក៏មានការរចនាថ្មី Smoke Black highlight ជាប្រភេទ LED ដែលភ្លឺច្បាស់ល្អ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ជាងមុនថែមមួយកម្រិតទៀត។

  • កញ្ចក់ផ្នែកខាងស្តាំនៃ HONDA CR-V 2021 ក៏បានបំពាក់ភ្លើងស៊ីញ៉ូ LED ងាយស្រួលដល់អ្នកបើកបរនៅពីក្រោយរឺបត់បែន និងអ្នកបើកបរនៅក្បែរ និង បំពាក់ជាមួយ Land Watch កាមេរ៉ាសុវត្ថិភាពផ្នែកខាងស្តាំ ដែលជួយសំរួលដល់អ្នកបើកបរ និងបង្កើនសុវត្ថិភាពទ្វេដងក្នុងការបត់ស្តាំ និងគ្រប់ស្ថានភាពផ្លូវចង្អៀត។

  • ចំពោះផ្នែកកញ្ចក់ទាំង4របស់ CRV 2021 បំពាក់ដោយ Power Window ខណះពេលដែលលោកអ្នកចាកចេញពីរថយន្តដោយភ្លេចបិទកញ្ចក់ ដោយគ្រាន់តែចុចតេឡេ Lock នោះវានឹងអូតូឡើងបិទដោយស្វ័យប្រវត្តិ វាក៏មានតួនាទីការពារពីចោរកម្មផងដែរហើយបច្ចេកវិទ្យានេះរថយន្តសេរីថ្មីដទៃទៀតពុំទាន់មានឡើយ។

  • យ៉ាន់ស្ព័រ New Sport Design Alloy wheel ដែលមានទំហំ 18អ៊ីន ដែលធ្វើអោយកាន់តែឡូយជាងមុន និងជួយទប់លំនឹងបានយ៉ាងល្អ ភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់ និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវលំបាក ។

  • ចំណែកផ្នែកខាងក្នុងវិញ រថយន្ត SUV ខ្នាតកណ្តាលនេះមាន ប្រវែងតួខ្លួន ៤,៦២៣មីល្លីម៉ែត្រ, ទទឹង ១,៨៥៥មីល្លីម៉ែត្រ, កម្ពស់ ១,៦៥៨មីល្លីម៉ែត្រ ជាមួយនឹងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦៦២មីល្លីម៉ែត្រ ដែលផ្តល់ឲ្យនូវទំហំកាប៊ីនខាងក្នុងធំទូលាយ ងាយស្រួលប្រើប្រាស់ និងមានផាសុកភាពខ្ពស់។ មិនតែប៉ុណ្ណោះ ឃ្លុបខាងក្រោយសម្រាប់ដាក់ឥវ៉ាន់ មានទំហំរហូតដល់ទៅ ៥២២លីត្រ ដែលអាចផ្ទុកបានច្រើនជាងរថយន្តដទៃ សាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

  • ក្រឡេកទៅមើលកាប៊ីនខាងក្នុងរបស់វាវិញ មានបំពាក់អេក្រង់កម្សាន្ត ប្រភេទ Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Car Play និង Android Auto អាចប្រើប្រាស់បានជាមួយ Map មើលបានកាន់តែធំច្បាស់ល្អ។

  • រីឯចង្កូតស្រោបដោយស្បែកនិងមានប៊ូតុងបញ្ជាជាច្រើនជាមួយមុខងារ Bluetooth Hands-Free Telephone, Audio Streaming, Cruise Control មុខងារកំណត់ល្បឿនថេរនៅលើផ្លូវ Highway, Paddle shift មុខងារបន្ថែមល្បឿនឆ្លាស់ចូលលេខដៃ និង កាន់តែពិសេសនោះគឺ Voice Control ដែលជាមុខងារបញ្ជាដោយប្រើប្រាស់សំលេងយើងផ្ទាល់។ ក្នុងនោះដែរ ដើម្បីឲ្យដំណើរការកម្សាន្តរបស់លោកអ្នកកាន់តែសប្បាយ CR-V មានបំពាក់នូវ Speaker គុណភាពខ្ពស់ចំនួន ច្រើនគ្រាប់ ព្រមទាំង ប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រភេទ Dual Zone បាញ់ខ្យល់ចេញគ្រប់ជួរទៀតផង , Rear Camera កាមេរ៉ាមើលក្រោយ 3សណ្ឋាន និង Front & Rear Sensor សេនស័រចូលចត។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ CR-V ថ្មីនេះ បានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់សម្រាប់ការបើកបរបន្ថែមទៀតដូចជា៖

  • ប្រព័ន្ធចែកហ្រ្វាំង EBD System

  • ប្រព័ន្ធទប់លំនឹងពេលជាន់ហ្រ្វាំងលើផ្លូវកាច់កោងខ្លាំង AHA System

  • ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោងឬរអិល VSA System

  • ប្រព័ន្ធអោយសញ្ញាពេលជាន់ហ្រ្វាំងឈប់បន្ទាន់ ESS System

  • ហ្វ្រាំងដៃអេឡិចត្រូនិច Electronic Parking Brake System

  • ប្រព័ន្ធពេលឈប់ស្តុប Auto Brake Hold System

  • ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ Tires Pressure Monitoring System

  • ប្រព័ន្ធផ្តល់សញ្ញាពេលអ្នកបើកបរ ងងុយដេក Drive Attention Level System

  • ប្រព័ន្ធចាក់សោរអូតូនៅពេលដែលចាកចេញពិរថយន្ត Walk away lock

  • ពោងសុវត្ថិភាព 8គ្រាប់

  • Sensor មុខក្រោយចំនួន ៦គ្រាប់ និងបានប្រើប្រាស់គ្រោងឆ្អឹង G-Force Control ដ៏រឹងមាំស៊ូបានគ្រប់ស្ថានភាពផ្លូវ ជាដើម។

រថយន្ត CR-V ឆ្នាំ២០២១នេះ មានតម្លៃ xx xxx ដុល្លារ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៌ អាចធ្វើការទស្សនារថយន្តដោយ ផ្ទាល់នៅក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលានយន្តហោះភ្នំពេញអន្តរជាតិ និង លេខទូរស័ព្ទ ០២៣ ៩០១ ៨៥៨ / ០១៧ ៨៩៩ ៨៥៥ / ០១៦ ៧៧២ ៥៨៥ ឬតាមរយៈ Facebook Page : Honda Car Cambodia

មតិយោបល់