• 2021-01-08 07:20:25
  • ព័ត៌មាន

បើតាមដំណឹងនេះ អ្នកកាន់ iPhone 12 មិនបាច់ភ័យព្រួយរឿងកាមេរ៉ាត្រូវហួសសម័យលឿននោះទេ

  • 2021-01-08 07:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡេន​កាមេរ៉ា​លើ iPhone អាច​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ជា​ធំ​ដុំ​នោះ​ទេ នៅ​រហូត​ដល់​យ៉ាង​ហោច​ណាស់​គឺ​ឆ្នាំ ២០២២។ នេះ​បើ​តាម​​កំណត់​ត្រា​ថ្មី​មួយ​ចេញ​ផ្សាយ​ដោយ​អ្នក​វិភាគ​ Ming-Chi Kuo។

កំណត់​ត្រា​របស់​​លោក Kuo ​លោក​បាន​ផ្ដោត​លើ​សង្គ្រាម​តម្លៃ​​រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឡេន​ឈ្មោះ​ថា Largan និង​ក្រុមហ៊ុន Genius Electronic Optical ដែល​នាំ​ឲ្យ​ឧស្សាហកម្ម​ឡេន​កាមេរ៉ា មិន​មាន​ការ​អភិវឌ្ឍន៍​ផលិតផល​ថ្មី​នោះ​ទេ។

​ត្បិត​ថា​ផ្នែក​ Hardware នៃ​កាមេរ៉ា​របស់ iPhone ស៊េរី​ឆ្នាំ ២០២១ និង ២០២២ ​អាច​នឹង​មិន​មាន​ការ​ផ្លាស់​អ្វី​ធំ​ដុំ ប៉ុន្តែ​មិន​មាន​ន័យ​ថា​សមត្ថភាព​ផលិត​រូបភាព​ជា​ច្រើន​​គ្មាន​​ការ​​ប្រែ​ប្រួល​នោះ​ទេ។ ក្រៅ​ពី​ Hardware ក្រុមហ៊ុន Apple ក៏​បាន​ផ្ដោត​សំខាន់​លើ​ផ្នែក​ Software ​ផង​ដែរ ដូច​នេះ​គេ​អាច​នឹង​ឃើញ​មាន​ការ​បញ្ចេញ​មុខងារ​ថ្មីៗ និង​ការ​កែ​សម្រួល​ដទៃ​ទៀត​ដើម្បី​ឲ្យ​សមត្ថភាព​ផលិត​រូបភាព​លើ iPhone កាន់​តែ​ប្រសើរ​ឡើង៕​​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់