• 2021-01-08 07:04:26
  • ព័ត៌មាន

កម្មវិធី​ហៅ​កង់​បី​ល្បី​មួយ បន្ថែម​មុខងារ​ថ្មី​សម្រួល​ដល់​សិស្ស ត្រៀមខ្លួនត្រលប់ទៅថ្នាក់រៀនវិញ

  • 2021-01-08 07:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរ TADA ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងធ្វើការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយឈ្មោះថា “Student” ឬ មុខងារ“សិស្ស” ដើម្បីគាំទ្រដល់សិស្សនិស្សិត ខណៈដែលពួកគេត្រៀមខ្លួនវិលត្រលប់ទៅកាន់ថ្នាក់រៀនវិញ។

កម្មវិធីប្រូម៉ូសិន Student នេះផ្តោតគោលដៅលើសិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមួយនឹង ឱកាសក្នុងការកក់ជិះកង់បី ឬរថយន្តក្នុងតម្លៃទាបជាងធម្មតារហូតដល់ ២០% ចាប់ពីថ្ងៃទី១១ ខែមករាតទៅ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន TADA បានថ្លែងថា៖ “ការសិក្សារបស់សិស្សនិស្សិតបានរងការរអាក់រអួលយ៉ាងខ្លាំងក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ ដូច្នេះ ការផ្តល់ជូនដល់ពួកគេនូវមធ្យោបាយធ្វើដំណើរទៅសាលារៀនដែលកាន់តែងាយស្រួល និងមានតម្លៃទាប គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការសម្របខ្លួនទៅនឹងគន្លងរស់នៅថ្មី”។

ដើម្បីទទួលបានកម្មវិធីប្រូម៉ូសិន Student សិស្សនិស្សិតគ្រាន់តែចូលទៅចុះឈ្មោះតាមរយៈពាក្យសុំអនឡាញ ចុច​លើ link នេះ

អ្នក​ក៏​អាចផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន facebook.com/TADAKHM/ ឬទូរស័ព្ទទៅកាន់ក្រុមហ៊ុនតាមរយៈលេខ ០៦១ ៥៥ ៥៦ ៤៣ ឬ ០១០ ៥៥ ៥៦ ៤៣។

ជម្រាប​ជូន​ផង​ដែរ​ថា TADA ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL គឺជាកម្មវិធីកក់ការធ្វើដំណើរ ដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយត្រូវបានដាក់ដំណើរការក្នុងប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ ២០១៩។ គោលការណ៍របស់ TADA គឺមិនយកកម្រៃជើងសារពីអ្នកបើកបរ ដែលមានន័យថាពួកគេអាចរក្សាទុកថ្លៃធ្វើដំណើរទាំងអស់ដែលពួកគេទទួលបានពីអតិថិជន ពោលគឺខុសពីក្រុមហ៊ុនដទៃផ្សេងទៀតដែលជាទូទៅកាត់កម្រៃជើងសារ និងថ្លៃប្រើប្រាស់ប្រព័ន្ធនានា ដែលធ្វើអោយអ្នកបើកបរទទួលបានថ្លៃធ្វើដំណើរពីអតិថិជនកាន់តែតិច។

កាលពីដើមឆ្នាំមុន ជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតពិភពលោកកូវីដ-១៩ ក្រុមហ៊ុនបានដាក់ដំណើរការសេវាដឹកជញ្ជូន TADA Delivery ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច ដោយផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល ៣ខែក្នុងរាជធានីភ្នំពេញ បន្ទាប់មកគិតថ្លៃសេវាថេរ ៤.០០០រៀលក្នុងមួយកញ្ចប់នៅទូទាំងរាជធានីភ្នំពេញនៅក្នុងខែបន្តបន្ទាប់។

លោក ជីម ប៉ូលី បានមានប្រសាសន៍បន្តថា៖ “ការគាំទ្រដល់សិស្សនិស្សិតក្នុងការវិលត្រលប់ទៅកាន់សាលារៀនវិញ ការគាំទ្រអាជីវកម្មខ្នាតតូចជាមួយនឹងតម្លៃដឹកជញ្ជូនទាបនិងទុកចិត្តបាន និងការគាំទ្រដល់អ្នកបើកបរតាមរយៈការមិនយកកម្រៃជើងសាររបស់យើង គឺសុទ្ធតែជាផ្នែកដ៏សំខាន់នៃបេសកកម្មរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយដែលបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅទីកន្លែងណាដែលយើងធ្វើប្រតិបត្តិការ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាញយកកម្មវិធី TADA ឥឡូវនេះ៖

-សម្រាប់អ្នកបើកបរ៖ driver.tada.global

-សម្រាប់សេវាកក់ការធ្វើដំណើរ៖ rider.tada.global/app/rider

-សម្រាប់ប្រព័ន្ធប្រតិបត្តិការ ISO និង Android នៅលើទូរស័ព្ទរបស់លោកអ្នក ឬសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈអ៊ីមែល supportkh@tada.global

មតិយោបល់