- 2021-01-08 01:44:01
- ព័ត៌មាន
ទីបំផុត Elon Musk ក្លាយជាអ្នកមានដាច់គេលើផែនដី
- 2021-01-08 01:44:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Elon Musk ក្លាយជាអ្នកមានដាច់គេលើផែនដី
ចន្លោះមិនឃើញ
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បាននាំមុខលោក Jeff Bezos នាយកប្រតិបត្តិ Amazon ក្លាយជាបុគ្គលដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក។
តម្លៃភាគហ៊ុនរបស់ Tesla បន្តមានការហក់ឡើងខ្លាំង បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Elon Musk កើនឡើងដល់ប្រមាណ ១៩៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃសុក្រនេះ។ លោក Elon Musk ទទួលយកបៀវត្សប្រចាំឆ្នាំតិចបំផុតពីក្រុមហ៊ុនរបស់ខ្លួន ដូចនេះប្រភពនៃទ្រព្យសម្បត្តិភាគច្រើនគឺបានមកពីការកាន់កាប់ចំណែកភាគហ៊ុនដ៏ច្រើនមហាសាលនៅ Tesla។
នៅក្នុងឆ្នាំ ២០២០ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានការកើនឡើងលើសពី ៧០០% ឯណោះ ដែលបានធ្វើឲ្យ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃថ្លៃជាងគេលើទីផ្សារនាពេលបច្ចុប្បន្ន។
គួរដឹងដែរថាលោក Jeff Bezos ឯណោះវិញ មានទ្រព្យសម្បត្តិសរុប ១៨៥ពាន់លានដុល្លារ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមតួលេខរបស់ Bloomberg៕