• 2021-01-06 07:33:07
  • ព័ត៌មាន

​ស្មាតហ្វូន Android កំពូលល្បឿន មានជើងឯកថ្មី

  • 2021-01-06 07:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AnTuTu បាន​ចេញ​ផ្សាយ​តារាង​ប្រចាំ​ខែ​ដែល​បង្ហាញ​អំពី​ស្មាតហ្វូន​ Android កំពូល​ទាំង ១០ ​មាន​សមត្ថភាព​ខ្លាំង​ដាច់​គេ។ ទិន្នន័យ​ដែល​ប្រមូល​បាន​គឺ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ចំនួន ១​ពាន់​ដង​លើ​ម៉ូដែល​ទាំង​អស់។

ចំណាត់​ថ្នាក់​កំពូល​ប្រចាំ​ខែ​ធ្នូ ឆ្នាំ ២០២០ កន្លង​ទៅ​នេះ គឺ​បាន​ទៅ​លើ Xiaomi Mi 11 ដែល​វា​ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 888។ ស្មាតហ្វូន​ដែល​នៅ​កៀក​ Xiaomi Mi 11 គឺ​ Huawei Mate 40 Pro+ និង Mate 40 Pro ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Kirin 9000។

ក្នុង​បញ្ជី​កំពូល​ទាំង​១០​នេះ​ដែរ គឺ​​បាន​វាយ​ផ្ដាច់​ដោយ​ម៉ាក​ស្មាតហ្វូន​តែ​៣​ប៉ុណ្ណោះ គឺ​មាន​ Xiaomi, Huawei និង​ vivo ដែល​​ចំណាត់​ថ្នាក់​លេខ​ ៤ ដល់​លេខ ១០​គឺ​ប្រើ​ប្រាស់​សុទ្ធ​តែ​បន្ទះ​ឈីប Snapdragon 865៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់