• 2021-01-06 07:28:28
  • ព័ត៌មាន

Toyota ចុះប៉ាតង់ឡាន Highlander ប្រភេទថ្មីមួយទៀត

  • 2021-01-06 07:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានចុះប៉ាតង់ឈ្មោះរថយន្តថ្មីមួយទៀត ហៅថា "Grand Highlander” ទាំងនៅការិយាល័យកម្មសិទ្ធិបញ្ញាអាមេរិក និងកាណាដា។

បើទោះបីជាមានព័ត៌មានតិចតួចអំពីរថយន្តថ្មីនេះ ប៉ុន្តែឈ្មោះរបស់វាអាចបញ្ជាក់បានថា Grand Highlander គឺជារថយន្តប្រភេទ SUV។ ឈ្មោះនេះដែរក៏រំលឹកយើងអំពីរថយន្ត Toyota Highlander ដែលមានកេរិ៍ឈ្មោះល្បីល្បាញខ្លាំង ខណៈឈ្មោះ "Grand” បន្ថែមពីមុខនោះ អាចបង្ហាញថា រថយន្តSUV ថ្មីនេះអាចនឹងមានទំហំធំជាង Highlander ធម្មតា។

គួរឲ្យដឹងថា ការរកឃើញប៉ាតង់ឈ្មោះថ្មីខាងលើនេះ បានកើតឡើងក្រោយមានរបាយការណ៍បង្ហាញថា រថយន្ត Toyota Sequoia នឹងត្រូវឈប់ផលិតក្នុងឆ្នាំ២០២២ នៅរោងចក្រ Princeton នៃរដ្ឋ Indiana ដើម្បីរៀបចំឡើងវិញសម្រាប់ផលិតរថយន្ត Highlander៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់